ព័ត៌មាន

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរជាមួយប៊ុលហ្គារី

“វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប៊ុលហ្គារីក្នុងវិស័យថាមពលនុយក្លេអ៊ែរ ជាពិសេសក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវវិទ្យាសាស្ត្រ ការចែករំលែកបទពិសោធន៍ប្រតិបត្តិការនិងការគ្រប់គ្រង” ...
“វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប៊ុលហ្គារីក្នុងវិស័យថាមពល នុយក្លេអ៊ែរ ជាពិសេសក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវវិទ្យាសាស្ត្រ ការចែករំលែកបទពិសោធន៍ប្រតិបត្តិការនិងការគ្រប់គ្រង” នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសប៊ុលហ្គារី លោកស្រី ង្វៀន ធិ មិញ ង្វៀត ក្នុងសិក្ខាសាលាអន្តរជាតិប្រចាំឆ្នាំស្តីពី “ថាមពលនុយក្លេអ៊ែរប៊ុលហ្គារី - សន្តិសុខថាមពលជាតិ តំបន់ និងសកលលោក” ដែលបានធ្វើឡើងចាប់ពីថ្ងៃទី ១០-១២ ខែមិថុនា នៅទីក្រុងវ៉ាណា ប្រទេសប៊ុលហ្គារី។

លោកស្រីឯកអគ្គរដ្ឋទូត ង្វៀន ធី មិញ ង្វៀត ថតរូបជាមួយប្រតិភូនៅក្នុងសិក្ខាសាលា (រូបថត៖ TTXVN)

សិក្ខាសាលានេះបានធ្វើឡើងនៅក្នុងបរិបទនៃប្រទេសជាច្រើនកំពុងកែសម្រួលយុទ្ធសាស្ត្រថាមពលដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃសន្តិសុខថាមពល ការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃតម្រូវការអគ្គិសនី។ នៅក្នុងសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសប៊ុលហ្គារី លោកស្រី ង្វៀន ធិ មិញ ង្វៀត បានបង្ហាញបទអន្តរាគមមួយស្តីពីប្រធានបទ “ការអភិវឌ្ឍថាមពលនុយក្លេអ៊ែររបស់វៀតណាម៖ ចក្ខុវិស័យយុទ្ធសាស្ត្រសម្រាប់សន្តិសុខថាមពល និងកិច្ចសហប្រតិបត្តិការអន្តរជាតិ”។ លោកស្រីឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា វៀតណាមកំពុងកសាងរចនាសម្ព័ន្ធថាមពលចម្រុះ មានតុល្យភាព និងប្រកបដោយចីរភាព ដែលក្នុងនោះថាមពលនុយក្លេអ៊ែរត្រូវបានកំណត់ថាជាដំណោះស្រាយដ៏សំខាន់មួយ ដើម្បីធានាសន្តិសុខថាមពលជាតិ និងគាំទ្រដល់ការអនុវត្តគោលដៅបំភាយឧស្ម័នសុទ្ធសូន្យនៅឆ្នាំ ២០៥០។

ក្នុងអំឡុងពេលទស្សនកិច្ច ឯកអគ្គរដ្ឋទូតលោកស្រី ង្វៀន ធិ មិញ ង្វៀត បានជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យសេដ្ឋកិច្ច វ៉ាណា និងរោងចក្រដំឡើងកប៉ាល់ អ៊ូ ដែស សូស ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលមានសក្តានុពលក្នុងការអប់រំ ការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់៕


top