ព័ត៌មាន

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការជាមួយឡាវ


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ
 

នៅ​ក្នុងកិច្ចប្រជុំជាប្រចាំខែរបស់រដ្ឋាភិបាលវៀតណាម នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ក្រោម​អធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc តាមរយៈរបាយការណ៍បានបង្ហាញថា ក្នុង​រយៈ​ពេល​ ១០ ខែកន្លងមក កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មគឺជាចំណុចមួយដ៏ភ្លឺស្វាង ដោយទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​សម្រេចបាន ៩៤០ លានដុល្លារអាមេរិក។ ទន្ទឹមជាមួយគ្នានោះ  តាមការព្យាករណ៍ នៅឆ្នាំ ២០១៩ នឹងឈាន​ដល់ ១,១ - ១,២ ពាន់លានដុល្លារជាក់ជាពុំខាន។ តួលេខនេះបានកើនឡើង ១២,៦% ដែលលើ​ស​ពីគោល​ដៅដោ​យ​រដ្ឋាភិបាលនៃប្រទេសទាំងពីរដាក់ចេញ គឺចំនួន ១ ពាន់លានដុល្លារអាមេរិកនិងកើនឡើង ១០% ក្នុងមួយឆ្នាំ។

យ៉ាង​ណាមិញ គម្រោងវិនិយោគជាច្រើនរបស់វៀតណាមទទួលបានលទ្ធផលជាវិជ្ជមាននៅឡាវ ដូចជា​ក្រុម​ហ៊ុន​ទូរគម​នាគមន៍ Viettel, គម្រោងរបស់សម្ព័ន្ធក្រុមហ៊ុនកៅស៊ូ, សណ្ឋាគារ Crow Plaza, ធនាគារឡាវ - វៀតណាម, រោងចក្រ​វារីអគ្គិសនី  Xekaman ជាដើម។ នៅដើមឆ្នាំ ២០១៩ វៀតណាមបានផ្តល់ជំនួយជា ពូជស្រូវចំនួន ៣០០ តោន ​សម្រាប់ឡាវ ដើម្បីជួយឧបត្ថម្ភប្រជាជនជំនះពុះពារ ក្រោយគ្រោះមហន្តរាយធម្មជាតិ។ លើសពី​នេះទៅ​ទៀ​ត​ វៀ​តណាមក៏បានផ្តល់អាហារូបករណ៍ជាង ១​.០០០ ចំណែក ដល់និស្សិត​ឡាវ ដើម្បី​ទៅសិក្សា​នៅវៀត​ណាម​ផង​ដែរ​។
 
ឈរ​លើស្មារតីនៃកិច្ចសហប្រតិបត្តិការពិសេសរវាងវៀតណាមនិងឡាវ ដូចដែល​លោកប្រធាន​ហូជីមិញ​ធ្លាប់​បង្រៀន​ប្រដៅ​ថា “ជួយប្រជាជននៃប្រទេសមិត្ត (ឡាវ) នោះគឺ ជួយខ្លួនឯងដែរ” នាយករដ្ឋមន្រ្តី​និង​គណៈកម្មាធិ​ការអចិន្ត្រៃយ៍នៃរដ្ឋាភិបាល បន្តមានសេចក្តីបញ្ជាណែនាំជាច្រើន ដើម្បី ជំរុញកិច្ច​សហប្រតិ​បត្តិការ​រវាង​វៀតណាមនិងឡាវ ជាពិសេស គឺការរៀបចំសម្រាប់កិ​ច្ចប្រជុំរវាងគណៈកម្មាធិការអ​ន្តររដ្ឋាភិ បាលវៀត​ណាម​និង​ឡាវដឹកនាំដោយនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពី​រ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ ខាងមុខ​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top