ព័ត៌មាន វៀតណាមជំរុញកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាសិទ្ធិមនុស្ស នៅចំពោះមុខបញ្ហាប្រឈមសកល 05/07/2023 ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកក្កដា ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំជា ប្រចាំលើកទី ៥៣ ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) ក្រុមប្រឹក្សាសិទ្ធិ មនុស្សអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំពិភាក្សាជាប្រចាំស្តីពីសិទ្ធិស្ត្រី ការប្រែ ប្រួលអាកាសធាតុ និងសម័យប្រជុំជាមួយអ្នករាយការណ៍ពិសេសស្តីពីភាពក្រីក្រហួសហេតុ។ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Nguyen Minh Vu ប្រធាន គណៈប្រតិភូវៀតណាមបានចូលរួមកិច្ចប្រជុំ។ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Nguyen Minh Vu ប្រធាន គណៈប្រតិភូវៀតណាមបានចូលរួមកិច្ចប្រជុំ។ (រូបថត៖ ttdn.vn)ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សាជាប្រចាំស្ដីពីសិទ្ធិនារី និងសន្តិសុខសង្គម ឧបការីរដ្ឋមន្ត្រី លោក Nguyen Minh Vu បានអះអាងថា សិទ្ធិទទួលបានសន្តិសុខសង្គម និងគោលការណ៍មិនរើសអើងត្រូវបានបញ្ជាក់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់វៀតណាម។ នារីវៀតណាម តាមរយៈអង្គការ សាគមនានាបានរួមវិភាគទានទៅក្នុងការកសាង និងអនុវត្តគោលនយោបាយសន្តិសុខសង្គម និងអភិវឌ្ឍន៍ប្រកបដោយលទ្ធផល លេចធ្លោជាច្រើនលើកម្រិតអន្តរជាតិនិងតំបន់។ វៀតណាមបានបញ្ជាក់ថា ការផ្ដល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារីនិងការបង្កើនតួនាទីរបស់អង្គការនារីគ្រប់លំដាប់ថ្នាក់ គឺជាទិសដៅសំខាន់ដើម្បីធានាសន្តិសុខសង្គមសម្រាប់នារីនាពេលខាងមុខ។នៅក្នុងកិច្ចពិភាក្សាជាប្រចាំស្តីពីបម្រែបម្រួលអាកាសធាតុ និងសិទ្ធិស្បៀង អាហារ ប្រធានគណៈប្រតិភូវៀតណាមបានជូនដំណឹងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ វៀតណាមដើម្បីជំនះពុះពារលើផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត COVID-១៩ និងបញ្ហាសកលផ្សេងទៀត ដើម្បីធានាសន្តិសុខស្បៀង អាហារសម្រាប់ប្រជាជន ហើយក្លាយទៅជាប្រទេសមួយដែលផលិតនិងផ្គត់ផ្គង់អាហារ ប្រកបដោយតម្លាភាព ទំនួលខុសត្រូវ និងចីរភាព ដូចដែលបានសន្យានៅក្នុងកិច្ចប្រជុំ កំពូលអង្គការសហប្រជាជាតិស្តីពីប្រព័ន្ធស្បៀងអាហារឆ្នាំ២០២១។ក្នុងកិច្ចសន្ទនារវាងក្រុមប្រឹក្សាសិទ្ធិមនុស្សជាមួយអ្នករាយការណ៍ពិសេសស្តីពីភាពក្រីក្រហួសហេតុ ប្រធានគណៈប្រតិភូវៀតណាមបានចែករំ លែកបទពិសោធន៍ក្នុងការ លុបបំបាត់ភាពក្រីក្រពហុវិមាត្រ ដើម្បីធានាចីរភាពដល់សមិទ្ធិផលក្នុងការកាត់បន្ថយភាពក្រីក្រនិងទប់ស្កាត់ហានិភ័យនៃការធ្លាក់ចូលទៅក្នុងភាពក្រីក្រឡើងវិញ; បង្កើត លក្ខខណ្ឌសម្រាប់វិស័យឯកជន សហគមន៍ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធក្នុងការរួម ដំណើរជាមួយរដ្ឋ ដើម្បីកៀរគរធនធានឲ្យកាន់តែច្រើន បង្កើតឱកាសការងារកាន់តែ ចីរភាពសម្រាប់ប្រជាជន៕

ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកក្កដា ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំជា ប្រចាំលើកទី ៥៣ ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) ក្រុមប្រឹក្សាសិទ្ធិ មនុស្សអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំពិភាក្សាជាប្រចាំស្តីពីសិទ្ធិស្ត្រី ការប្រែ ប្រួលអាកាសធាតុ និងសម័យប្រជុំជាមួយអ្នករាយការណ៍ពិសេសស្តីពីភាពក្រីក្រហួសហេតុ។ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Nguyen Minh Vu ប្រធាន គណៈប្រតិភូវៀតណាមបានចូលរួមកិច្ចប្រជុំ។ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Nguyen Minh Vu ប្រធាន គណៈប្រតិភូវៀតណាមបានចូលរួមកិច្ចប្រជុំ។ (រូបថត៖ ttdn.vn)ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សាជាប្រចាំស្ដីពីសិទ្ធិនារី និងសន្តិសុខសង្គម ឧបការីរដ្ឋមន្ត្រី លោក Nguyen Minh Vu បានអះអាងថា សិទ្ធិទទួលបានសន្តិសុខសង្គម និងគោលការណ៍មិនរើសអើងត្រូវបានបញ្ជាក់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់វៀតណាម។ នារីវៀតណាម តាមរយៈអង្គការ សាគមនានាបានរួមវិភាគទានទៅក្នុងការកសាង និងអនុវត្តគោលនយោបាយសន្តិសុខសង្គម និងអភិវឌ្ឍន៍ប្រកបដោយលទ្ធផល លេចធ្លោជាច្រើនលើកម្រិតអន្តរជាតិនិងតំបន់។ វៀតណាមបានបញ្ជាក់ថា ការផ្ដល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារីនិងការបង្កើនតួនាទីរបស់អង្គការនារីគ្រប់លំដាប់ថ្នាក់ គឺជាទិសដៅសំខាន់ដើម្បីធានាសន្តិសុខសង្គមសម្រាប់នារីនាពេលខាងមុខ។នៅក្នុងកិច្ចពិភាក្សាជាប្រចាំស្តីពីបម្រែបម្រួលអាកាសធាតុ និងសិទ្ធិស្បៀង អាហារ ប្រធានគណៈប្រតិភូវៀតណាមបានជូនដំណឹងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ វៀតណាមដើម្បីជំនះពុះពារលើផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត COVID-១៩ និងបញ្ហាសកលផ្សេងទៀត ដើម្បីធានាសន្តិសុខស្បៀង អាហារសម្រាប់ប្រជាជន ហើយក្លាយទៅជាប្រទេសមួយដែលផលិតនិងផ្គត់ផ្គង់អាហារ ប្រកបដោយតម្លាភាព ទំនួលខុសត្រូវ និងចីរភាព ដូចដែលបានសន្យានៅក្នុងកិច្ចប្រជុំ កំពូលអង្គការសហប្រជាជាតិស្តីពីប្រព័ន្ធស្បៀងអាហារឆ្នាំ២០២១។ក្នុងកិច្ចសន្ទនារវាងក្រុមប្រឹក្សាសិទ្ធិមនុស្សជាមួយអ្នករាយការណ៍ពិសេសស្តីពីភាពក្រីក្រហួសហេតុ ប្រធានគណៈប្រតិភូវៀតណាមបានចែករំ លែកបទពិសោធន៍ក្នុងការ លុបបំបាត់ភាពក្រីក្រពហុវិមាត្រ ដើម្បីធានាចីរភាពដល់សមិទ្ធិផលក្នុងការកាត់បន្ថយភាពក្រីក្រនិងទប់ស្កាត់ហានិភ័យនៃការធ្លាក់ចូលទៅក្នុងភាពក្រីក្រឡើងវិញ; បង្កើត លក្ខខណ្ឌសម្រាប់វិស័យឯកជន សហគមន៍ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធក្នុងការរួម ដំណើរជាមួយរដ្ឋ ដើម្បីកៀរគរធនធានឲ្យកាន់តែច្រើន បង្កើតឱកាសការងារកាន់តែ ចីរភាពសម្រាប់ប្រជាជន៕