ព័ត៌មាន

វៀតណាមជួយជ្រោមជ្រែងទិវាសុខភាពពិភពលោកឆ្នាំ ២០១៩


 រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀត ណាម លោកស្រី Nguyen Thi Kim Tien អញ្ជើញថ្លែអមតិក្នុងពិធី (រូបថតៈ http://kinhtedothi.vn)
 

 នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ​ក្រសួង​សុខាភិបាលវៀត​ណាម បានរួមសហការ​ជាមួយ គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវ​​ជនកុម្មុយ​និស្ត ហូជីមិញនិង​​អង្គការសុខភាព​ពិភព​លោក ដើម្បី​​រៀប​​ចំ ពិធី​បំផុសទិវា​សុខភាពពិភពលោកឆ្នាំ២០១ ៩ និងជួយជ្រោម ជ្រែងក​ម្មវិធីសុខភាពវៀតណាម  រួមទាំង លើកតំកើ​ង គ្រូពេទ្យ​ឆ្នើមវ័យក្មេងវៀត​ណាមលើកទី៨។

ទិវាសុខ​ភាពពិភពលោកឆ្នាំ ២០១៩ ត្រូវបានអង្គការសុខភាពពិភពលោកបំផុសឡើង ក្រោមប្រធានបទ “គ្រប​ដណ្តប់​ការថែរក្សាសុខភាពប្រជាជនទាំងមូល ​ឆ្ពោះទៅគោល ដៅដែលប្រជាជនទាំ​ងអស់រួមទាំងសហគម​ន៍ ទាក់​ទង​ផ្ទាល់នឹងសេវាថែទាំសុខភាពដែលមានគុណភាពនិងប្រសិទ្ធភាព”។  រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀត ណាម លោក​ស្រី Nguyen Thi Kim Tien បានសង្កត់ធ្ងន់ថា៖

“នាពេលកន្លងទៅ វិស័យសុខាភិបាលវៀតណាមបានបំពេញតាមតម្រូវការចំាបាច់របស់ប្រជាជនចំនួន ៨០% ក្នុង​ការ​ថែរក្សា ហើយនេះជាតួលេខខ្ពស់បើប្រៀបធៀបនឹ​ងប្រ ទេសនានាក្នុងតំបន់ ​។ នេះបើ​យោងតាម​ការវាយ​តម្លៃ​របស់ អង្គការសុខភា​ពពិភព លោក។ វៀត​ណាមបាន​ផលិតវ៉ាក់សាំង​ជាច្រើនសម្រាប់​បម្រើកម្មវិធី​ចាក់វ៉ាក់​សាំងបើក​ទូលាយផងដែ​រ”៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top