ព័ត៌មាន

វៀតណាមជាអនាគតសេដ្ឋកិច្ចដ៏សំខាន់មួយរបស់តំបន់អាស៊ីអាគ្នេយ៍

នៅក្នុងអត្ថបទមួយនៅលើគេហទំព័រ moderndiplomacy.eu លោក Pankaj Jha បានលើកឡើងពីកិច្ចពិភាក្សារវាងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងសមភាគីជប៉ុនលោក Kishida ដែលក្នុងនោះលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ជប៉ុននៅវៀតណាម។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio ថតរូបអនុស្សាវរីយ៍ជាមួយគ្នា (រូបថត៖ Duong Giang/TTXVN)  

នាយកមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រនិងសន្តិសុខនៃសកលវិទ្យាល័យ Jindal Global (ឥណ្ឌា) លោក Pankaj Jha នាពេលថ្មីៗនេះបានលើកឡើងការវាយតម្លៃអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio ទៅកាន់ប្រទេសវៀតណាម (ថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី ១ ឧសភា) បន្ទាប់ពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្រ្តីអាណត្តិមុនលោក Yoshihide Suga ក្នុងឆ្នាំ ២០២០។ ដំណើរទស្សនកិច្ចទាំងពីរនេះ ឆ្លុះបញ្ចាំងពីការលេចចេញរបស់វៀតណាមក្នុងនាមជាប្រទេសដែលជាសេដ្ឋកិច្ចមានយថាទស្សន៍សំខាន់មួយរបស់អាស៊ីអាគ្នេយ៍។

នៅក្នុងអត្ថបទមួយនៅលើគេហទំព័រ moderndiplomacy.eu លោក Pankaj Jha បានលើកឡើងពីកិច្ចពិភាក្សារវាងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងសមភាគីជប៉ុនលោក Kishida ដែលក្នុងនោះលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ជប៉ុននៅវៀតណាម។ យោងតាមលោក Pankaj Jha ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីជប៉ុនលើកនេះ មានគោល បំណងបើកទូលាយផ្នែកពាក់ព័ន្ធផ្សេងទៀត ដែលប្រទេសទាំងពីរអាចឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ។

ដោយសំដៅលើដំណើរទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រី Yoshihide Suga មកកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២០ លោក Pankaj Jha បាននិយាយថា ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងសន្តិសុខ។ វៀតណាមក៏កំពុងសម្លឹងរកមើលការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនផងដែរ។ ប្រទេសទាំងពីរត្រូវបានគេមើលឃើញថាជាដៃគូធម្មជាតិក្នុងការលើកកម្ពស់សន្តិសុខក្នុងតំបន់ ពាណិជ្ជកម្ម ការវិនិយោគ ការច្នៃប្រឌិត ការស្រាវជ្រាវ និងការលើកកម្ពស់សន្តិភាព និងវិបុលភាពក្នុងតំបន់៕


top