ព័ត៌មាន

វៀតណាមជាសមាជិកសកម្មមានការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ


ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម លោក Nguyen Thien Nhan ទទួលជួបជាមួយលោកស្រី Pratibha Mehta អ្នកសម្របសម្រួលរបស់អ.ស.ប (រូបថតៈ daidoanket.vn)

វៀតណាមជា​សមាជិក​សកម្មមួយ និងមានការទទួល​ខុសត្រូវ​របស់​អង្គ​ការសហ​ប្រជាជាតិ​។ នេះ​ជាការ​អះអាង​របស់​ប្រធាន​គណៈកម្មាធិការ​រណសិរ្សមាតុ​ភូមិ វៀតណាម លោក Nguyen Thien Nhan នៅ​ក្នុង​ការ​ទទួល​ជួប​ជាមួយ​លោក​ស្រី​ Pratibha Mehta អ្នកសម្របសម្រួល​របស់អ.ស.ប នាថ្ងៃទី១៨ ខែតុលា ឆ្នាំ​២០១៦ នៅ​ទី​ក្រុង​ហាណូយ​​ក្នុង ឱកាសលោ​ក​ស្រីបញ្ចប់បេសកកម្ម​ការងារ​នៅវៀត​ណាម​។ លោកNguyen Thien​ Nhan បាន​វាយ​តម្លៃ​ខ្ពស់​ថា ក្នុង​នាមជា​អ្នកសម្រប​សម្រួល របស់អ.ស.បនោះ នារយៈ​ពេល៥​ឆ្នាំ​កន្លង​ទៅ លោក​ស្រី Pratibha Mehta បាន​រួមចំណែកសកម្មលើសកម្មភាព​និង​មាន​គំនិត​ជាច្រើន ​សម្រាប់​ជួយ​ឧបត្ថម្ភ​វៀត​ណាម​លើគ្រប់​វិស័យ។ លោក​ Nguyen​ Thien Nhan មាន​បំណង​ថា ក្នុង​តួនាទី​ថ្មី លោក​ស្រីនឹង​បន្តមាន​ការ​ផ្តូច​ផ្តើម​គំនិត​សហ​​ប្រតិបត្តិការ​ ជាមួយវៀតណាម ក្នុងការផ្លាស់ប្តូរបទ​ពិសោធន៍​ អំពីការពង្រីកអធិបតេយ្យ​ភាព​និង​ប្រមូល​ផ្តុំប្រភព​កម្លាំង​ពលំ របស់មជ្ឈដ្ឋានវ័យក្មេងក្នុង​ការកសាង​ប្រទេស​ជាតិ​។

​រីឯខ្លួនវិញ លោកស្រី Pratibha Mehta បានសម្តែងនូវការចាប់អារម្មណ៍ចំពោះការ​អភិវឌ្ឍន៍​របស់​វៀត​ណាម​ក្នុង​អាណាត្តិ​បំពេញ​បេសកកម្ម របស់ខ្លួន។លោកស្រីមាន​បំណងថា អ្នកស្នងដំណែង​របស់លោក​ស្រីនៅវៀត​ណាម នឹង​បន្តមាន​ការរួមចំណែក​សកម្ម ចែករំលែកបទពិសោធន៍និង​ជួយវៀតណាមអភិវឌ្ឍន៍ លើគ្រប់វិស័យ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top