ព័ត៌មាន

វៀតណាមជាប្រទេសមានទំនួលខុសត្រូវក្នុងការអនុវត្តច្បាប់សមុទ្រ

ក្នុងឱកាសរំលឹកខួបលើកទី ៤០ នៃទិវាបង្កើតអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) (១០ ធ្នូ ១៩៨២ -១០ ធ្នូ ២០២២) នាព្រឹកថ្ងៃទី ៨ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំសិក្ខាសាលាអន្តរជាតិ ដើម្បីរំលឹកខួបលើកទី ៤០ នៃអនុសញ្ញានេះ។
  ប្រតិភូដែលចូលរួមសិក្ខាសាលាថតរូបអនុស្សាវរីយ៍។ (រូបថត៖ VOV)  
  អនុរដ្ឋមន្ត្រីក្រសួងការបរទេស Nguyen Minh Vu ថ្លែងមតិក្នុងសិក្ខាសាលា។ (រូបថត៖ VOV)  

អ្នកជំនាញទាំងជាតិនិងអន្តរជាតិជាច្រើនបានចូលរួមតាមទម្រង់ដោយផ្ទាល់ផង និងតាមអ៊ិនធរណេតផង ដើម្បីចែករំលែកទស្សនៈ និងសង្កត់ធ្ងន់លើគុណតម្លៃពិសេសនៃអនុសញ្ញាក្នុងបរិបទបច្ចុប្បន្ន។

ថ្លែងមតិនៅក្នុងពិធីបើកសិក្ខាសាលានេះ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាមលោក Nguyen Minh Vu បានសង្កត់ធ្ងន់ថា ការបង្កើត UNCLOS ១៩៨២ មានអត្ថន័យខ្លាំងណាស់ សម្រាប់ប្រទេសទាំងអស់ ព្រមទាំងប្រទេសដែលមានសមុទ្រ ឬគ្មានសមុទ្រ។    “ការចាប់បដិសន្ធិនៃ UNCLOS ១៩៨២ បានបង្កើតបទប្បញ្ញត្តិគ្រប់ជ្រុងជ្រោយនិងហ្មត់ចត់ អំពីសិទ្ធិទទួលបានដែនសមុទ្រនិងបង្កើតមូលដ្ឋានគ្រឹះដើម្បីកំណត់តំបន់សមុទ្រ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសនានាក្នុងការកំណត់អធិបតេយ្យភាព និងសិទ្ធិយុត្តាធិការតំបន់សមុទ្រ។ ទន្ទឹមនឹងនោះកំណត់យន្តការដោះស្រាយជម្លោះដោយសន្តិវិធី ក៏ដូចជាជម្លោះដែលកើតឡើងរវាងបណ្ដាប្រទេសទាក់ទិនដល់ការពន្យល់និងអនុវត្តអនុសញ្ញា។

ក្នុងសិក្ខាសាលានេះ គណៈប្រតិភូបានផ្លាស់ប្តូរនិងចែករំលែកអំពីខ្លឹមសារដូចជា៖ តម្លៃលេចធ្លោនៃអនុសញ្ញា UNCLOS ១៩៨២ ក្នុងរយៈពេល ៤០ ឆ្នាំកន្លងទៅ; UNCLOS ១៩៨២ និងតថភាពជាក់ស្តែងនៃការកំណត់ដែនសមុទ្ររបស់វៀតណាមជាមួយប្រទេសជិតខាង; វៀតណាមចូលរួមកសាងប្រព័ន្ធអេកូឡូស៊ីនៃអនុសញ្ញាច្បាប់សមុទ្រ; UNCLOS ១៩៨២ និងបញ្ហាការពារបរិស្ថានសមុទ្រ៕


top