ព័ត៌មាន

វៀតណាមជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមគណៈប្រតិភូទាំងមូលនៅ AARM-30

លទ្ធផលចុងក្រោយ វៀតណាមជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមគណៈប្រតិភូទាំងមូល ដោយទទួលបានមេដាយមាសចំនួន ១៧គ្រឿង មេដាយប្រាក់ ១៥ គ្រឿង និងមេដាយសំរឹទ្ធ ១០គ្រឿង។ ចំណាត់ថ្នាក់លេខ ២ និងលេខ ៣ គឺឥណ្ឌូនេស៊ី និងហ្វីលីពីន។
  ឧត្តមសេនីយ៍ទោ Nguyen Van Nghia អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមបានប្រគល់រង្វាន់លេខ ១ លេខ ២ និងលេខ ៣ ដល់ក្រុមដែលទទួលបានជ័យលាភី (រូបថត៖ Trong Duc/TTXVN)  

នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធភូមិភាគទី៤ ក្រសួងការពារប្រទេសវៀតណាម បានរៀបចំពិធីបិទការប្រកួតកីឡាបាញ់កាំភ្លើងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)លើកទី៣០ (AARM-30) បន្ទាប់ពីរយៈពេល៧ថ្ងៃប្រព្រឹត្តទៅការប្រកួតប្រជែង។ លទ្ធផលចុងក្រោយ វៀតណាមជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមគណៈប្រតិភូទាំងមូល ដោយទទួលបានមេដាយមាសចំនួន ១៧ គ្រឿង មេដាយប្រាក់ ១៥ គ្រឿង និងមេដាយសំរឹទ្ធ ១០គ្រឿង។ ចំណាត់ថ្នាក់លេខ ២ និងលេខ ៣ គឺឥណ្ឌូនេស៊ី និងហ្វីលីពីន។

អញ្ជើញថ្លែងមតិក្នុងពិធីបិទ លោកឧត្តមសេនីយ៍ទោ Nguyen Van Nghia អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមបានអះអាងថា ពានរង្វាន់នេះគឺជាឱកាសដ៏ល្អសម្រាប់កងទ័ពនៃប្រទេសអាស៊ាននិយាយរួម និងកងទ័ពជើងគោកនៃប្រទេសអាស៊ាននិយាយដោយឡែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការ រួមចំណែកថែរក្សាបរិស្ថានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាក្នុងពិភព លោក។ បន្ទាប់ពីវៀតណាម ថៃនឹងក្លាយជាប្រទេសម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះនៅឆ្នាំ ២០២៣៕


top