
វៀតណាមជានិច្ចកាលគោរពបទបញ្ញាត្តិទាំងឡាយក្នុងអនុសញ្ញាអង្គការសហប្រជាជាតិនាឆ្នាំ១៩៨២
ថ្លែងមតិនៅក្នុងកិច្ចប្រជុំពេញអង្គមហាសន្និបាត អង្គការសហប្រជាជាតិស្ដីអំពីមហាសាគរនិងច្បាប់សមុទ្រ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងNew York ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានវាយតំលខ្ពស់ជោគជ័យរបស់សន្និសីទលើកទី ២២ របស់ស្ថាប័នអំណាច
នៅមហាសាគរ (ISA) ការខំប្រឹងប្រែងពិនិត្យមើលឡើងវិញបណ្ដារបាយការណ៍របស់គណៈកម្មាធិការព្រំដែន ក៏ដូចជាសកម្មភាពរបស់តុលាការស្ដីអំពីច្បាប់សមុទ្រនិងបណ្ដាយន្តការដោះស្រាយជំលោះដោយអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ ១៩៨២ ( UNCLOS) ។
ស្ដីអំពីបំរ៉ែបំរួលនៅសមុទ្រខាងកើត ឯកអគ្គរដ្ឋទូតនិងសង្កត់ធ្ងន់ថា៖ វៀតណាមអំពាវនាវអោយភាគីទាំងឡាយត្រូវអត់ធ្មត៉ ដោះស្រាយជំលោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ ១៩៨២ ( UNCLOS)៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម