ព័ត៌មាន

វៀតណាមជានិច្ចកាលគោរពនិងធានាសិទ្ធិមនុស្ស សិទ្ធិសេរីភាពខាងជំនឿសាសនា

“គោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមនោះ គឺគោរព និងធានាសិទ្ធិមនុស្ស ក៏ដូចជាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន។ ប្រការនេះត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ បទប្បញ្ញត្តិច្បាប់របស់វៀតណាម ហើយត្រូវបាន ធានាក្នុងជីវភាពជាក់ស្ដែង។..."
លោកស្រី Pham Thu Hang អ្នកនាំពាក្យរងក្រសួងការបរទេសនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ កាលពីថ្ងៃទី ១៥ ខែធ្នូ។ (រូបថត៖ Pham Hai/tuoitre.vn)
នារសៀលថ្ងៃទី ១៥ ខែធ្នូ សន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការ បរទេសវៀតណាមបានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ។ ឆ្លើយតបនឹងសំណួររបស់ អ្នកសារព័ត៌មានទាក់ទងនឹងការដែលថ្មីៗនេះ អាមេរិកបានដាក់វៀតណាមទៅក្នុងបញ្ជី ឃ្លាំមើលពិសេសសម្រាប់សេរីភាពសាសនា អ្នកនាំពាក្យរងលោកស្រី Pham Thu Hang បានបញ្ជាក់ថា៖
“គោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមនោះ គឺគោរព និងធានាសិទ្ធិ មនុស្ស ក៏ដូចជាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន។ ប្រការនេះត្រូវបាន ចែងនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ បទប្បញ្ញត្តិច្បាប់របស់វៀតណាម ហើយត្រូវបាន ធានាក្នុងជីវភាពជាក់ស្ដែង។ ក្នុងរយៈពេលកន្លងមក វៀតណាមបានខិតខំប្រឹងប្រែង ដោយឥតឈប់ឈរដើម្បីសុក្រិតប្រព័ន្ធច្បាប់ គោលនយោបាយស្តីពីជំនឿ សាសនា។ រាល់ការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្ស និង ធានាសេរីភាពខាងជំនឿសាសនាសម្រាប់ប្រជាជន ត្រូវបានសហគមន៍អន្តរជាតិទទួល ស្គាល់យ៉ាងទូលំទូលាយ។ ការដែលអាមេរិកបានដាក់បញ្ចូលវៀតណាមក្នុងបញ្ជី ឃ្លាំមើលពិសេសសម្រាប់សេរីភាពសាសនាគឺផ្អែកលើការវាយតម្លៃដោយខ្វះភាពអត្តនោម័ត ក៏ដូចជាព័ត៌មានមិនត្រឹមត្រូវអំពីសេរីភាពខាងជំនឿសាសនារបស់វៀតណាមផងដែរ”។
លោកស្រី Pham Thu Hang ក៏បាននិយាយផងដែរថា វៀតណាមត្រៀមខ្លួនជា ស្រេចពិភាក្សាជាមួយអាមេរិកលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា ដោយ ឈរលើស្មារតីស្មោះត្រង់ បើកចំហ ការគោរពគ្នាទៅវិញទៅមក រួមចំណែកក្នុងការ ជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕

top