ព័ត៌មាន

វៀតណាមជាទីបង្អែកក្នុងអាស៊ានសម្រាប់គោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា

ប្រសិនបើគ្មានការជួយឧបត្ថម្ភនិងកិច្ចសហប្រតិបត្តិការដ៏ សកម្មរបស់វៀតណាម ឥណ្ឌានឹងជួបប្រទះនឹងកំហិតក្នុងការអនុវត្តគម្រោងជាច្រើននៅ ក្នុងក្របខ័ណ្ឌគោលនយោបាយនេះ។

លោកបណ្ឌិត Rajaram Panda ឆ្លើយបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវៀតណាម។
(រូបថត៖ VNA)


ឥណ្ឌានិងវៀតណាមមានការយល់ដឹងគ្នាដ៏ធំជាង នៅក្នុងវិស័យនយោបាយនិង សេដ្ឋកិច្ច ដែលជាវិស័យបានកត់សម្គាល់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និង មូលដ្ឋានរួមសម្រាប់លើកកម្រិតទំនាក់ទំនងថែមទៀត។ នេះបើតាមមតិយោបល់របស់ លោកបណ្ឌិត Rajaram Panda អ្នកស្រាវជ្រាវជាន់ខ្ពស់នៅសារមន្ទីរនិងបណ្ណាល័យ រំលឹកវិញ្ញាណក្ខ័ន្ធ Nehru ចំណុះក្រសួងវប្បធម៌ឥណ្ឌា នៅពេលឆ្លើយបទសម្ភាសន៍ជា មួយអ្នកសារព័ត៌មានវៀតណាមនៅទីក្រុងញូវដេលី ក្នុងឱកាសដំណើរទស្សនកិច្ចជា ផ្លូវការនៅឥណ្ឌារបស់ប្រធានរដ្ឋសភា វៀតណាមលោក Vuong Dinh Hue។

និយាយអំពីតួនាទីនិងឋានៈរបស់វៀតណាមក្នុងគោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា លោកបណ្ឌិត Panda បានបញ្ជាក់ថា វៀតណាមជា ទីបង្អែកក្នុងអាស៊ាន ដើម្បីឲ្យឥណ្ឌាអនុវត្តន៍គោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅ ទិសខាងកើតរបស់ខ្លួន។ ប្រសិនបើគ្មានការជួយឧបត្ថម្ភនិងកិច្ចសហប្រតិបត្តិការដ៏ សកម្មរបស់វៀតណាម ឥណ្ឌានឹងជួបប្រទះនឹងកំហិតក្នុងការអនុវត្តគម្រោងជាច្រើននៅ ក្នុងក្របខ័ណ្ឌគោលនយោបាយនេះ។

ពាក់ព័ន្ធដល់បញ្ហាសមុទ្រខាងកើត លោកបណ្ឌិត Rajaram Panda បានសង្កត់ ធ្ងន់ថា សមុទ្រខាងកើតពិតជាកង្វល់ស្នូល មិនត្រឹមតែចំពោះឥណ្ឌានិងវៀតណាមប៉ុណ្ណោះទេ ថែមទាំងចំពោះប្រទេសជាច្រើនផ្សេងទៀតនៅក្នុងតំបន់ទៀតផង ដោយសារតែសកម្មភាពពង្រីកវត្តមាននាវាចរណ៍ សាងសង់និងធ្វើយោធូបនីយកម្មរបស់ ចិននៅតាមកោះនានាក្នុងតំបន់សមុទ្រនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top