ព័ត៌មាន

វៀតណាមជាដៃគូអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងជាគោលដៅវិនិយោគរបស់ EU នៅអាស៊ីអាគ្នេយ៍

ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ សារព័ត៌មានបែលហ្ស៊ិកបានចុះផ្សាយអត្ថបទដែលកោតសរសើរចំពោះដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់លោកនាយករដ្ឋមន្ត្រី វៀតណាម Pham Minh Chinh។
 នាយករដ្ឋមន្ត្រី លោក Pham Minh Chinh វាយតម្លៃថា ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និង EU នាពេលថ្មីៗនេះបានបង្ហាញពីសញ្ញានៃការស្តារនិងកំណើនកើនឡើងវិញ 

ទំព័រនយោបាយអឺរ៉ុប - កាសែតអេឡិចត្រូនិកបែលហ្ស៊ិក "EU Today" មានអត្ថបទមួយក្រោមចំណងជើងថា “បង្កើនទំនាក់ទំនងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - អាទិភាពជាយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុប (EU)” បានសង្កត់ធ្ងន់លើគោលជំហរ និងតួនាទីរបស់អាស៊ាន រួមទាំងវៀតណាមក្នុងគោលនយោបាយតំបន់របស់ EU ក្នុងគោលបំណងស្ថិរភាពខឿនសេដ្ឋកិច្ចនិងរក្សាឋានៈអន្តរជាតិរបស់អឺរ៉ុប។   អត្ថបទនេះបានចង្អុលបង្ហាញអំពីកិច្ចសហប្រតិបត្តិការចំនួនបួន ដែលចាំបាច់ត្រូវលើកកម្ពស់ក្នុងទំនាក់ទំនងទ្វេភាគី ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងគោលនយោបាយសន្តិសុខ។ កាសែត “EU Today” បានអះអាងថា៖ សេដ្ឋកិច្ចវៀតណាមនាពេលនេះ គឺជាតំណភ្ជាប់ដ៏សំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងតម្លៃសេដ្ឋកិច្ចនៃតំបន់អាស៊ាន ជាមួយនឹងគុណសម្បត្តិជាច្រើនដូចជា៖ បរិយាកាសម៉ាក្រូស្ថិរភាព សេដ្ឋកិច្ចស្វាហាប់ ទីផ្សារប្រើប្រាស់បានបើកទូលាយពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានភាពនយោបាយមានស្ថិរភាព ហើយគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច និងការទាក់ទាញការវិនិយោគពីបរទេស។

កាសែតបែលហ្ស៊ិក “The Brussels Times” នាថ្ងៃទី ១២ ធ្នូ មានអត្ថបទមួយ “វៀតណាម - ដៃគូអភិវឌ្ឍន៍ប្រកបដោយចីរភាព ចំណុចលេចធ្លោសម្រាប់ការវិនិយោគរបស់ EU នៅអាស៊ីអាគ្នេយ៍” ដែលសង្កត់ធ្ងន់លើដៃគូក្នុងតំបន់ របស់ EU ដូចជាវៀតណាមមានសក្ដានុពលខ្លាំងក្នុងការជំរុញទំនាក់ទំនង ឱ្យកាន់តែរឹងមាំ និងកាន់តែខ្លាំងក្លាថែមទៀត។

សារព័ត៌មានបែលហ្ស៊ិកទាំងអស់បានលើកឡើងថា ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសនេះរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចាប់ពីថ្ងៃទី ១៣-១៥ ខែធ្នូ ជាមួយនឹងសកម្មភាពដ៏មានអត្ថន័យជាច្រើននឹងពិតជាព្រឹត្តិការណ៍សំខាន់ថ្មី និងការលើកទឹកចិត្តដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មី៕


top