ព័ត៌មាន

វៀតណាមជាដៃគូសហប្រតិបត្តិការអភិវឌ្ឍន៍សំខាន់របស់អ៊ីតាលី

អគ្គនាយករងនៃទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អ៊ីតាលី (AICS) - លោក Giuseppe Cerasoli បាននិយាយបែបនេះនៅក្នុងកិច្ចប្រជុំការងារជាមួយឧបការីរដ្ឋមន្ត្រីការបរទេសវៀតណាម លោក ស្រី Nguyen Minh Hang នាថ្ងៃទី ១៥ ខែកក្កដា។

លោក Giuseppe Cerasoli ក៏បានសម្តែងនូវកិត្តិយសដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាមជាលើកដំបូង ហើយបានជូនដំណឹងអំពីការដំឡើងនូវការិយាល័យ AICS ប្រចាំទីក្រុងហាណូយ ទទួលបន្ទុកក្នុងតំបន់ និងរំពឹងថាក្រសួងការបរទេសវៀតណាមគាំទ្រ និងដើរតួជាស្ពានតភ្ជាប់ជាមួយដៃគូអាស៊ាននានាក្នុងការបង្កើតយុទ្ធសាស្ត្រ និងវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អ៊ីតាលីនៅក្នុងតំបន់។

  ឧបការីរដ្ឋមន្ត្រីការបរទេសវៀតណាម លោក​ស្រី Nguyen Minh Hang ទទួលជួបអគ្គនាយករងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អ៊ីតាលី (AICS) Giuseppe Cerasoli (រូបថត៖ ស្ថានទូតអ៊ីតាលីប្រចាំនៅវៀតណាម)  

នៅក្នុងជំនួបនេះ លោក​ស្រីឧបការីរដ្ឋមន្ត្រី Nguyen Minh Hang បានចែករំលែកអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់​វៀតណាម ក្នុង​ដំណាក់​កាល ២០២១ - ២០២៣ និងថ្លែងអំណរគុណអ៊ីតាលីដែលបានជួយឧបត្ថម្ភ ODA ដែល​រួមចំណែកក្នុងគោលដៅ និងអាទិភាពអភិវឌ្ឍន៍របស់វៀតណាម។

លោកស្រីឧបការីរដ្ឋមន្ត្រីបានស្នើថា ភាគីទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ដោយផ្តោតលើវិស័យដែលអ៊ីតាលីមានឧត្តមភាព ហើយវៀតណាមមានតម្រូវការ ដូចជាការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ថាមពល ការអភិវឌ្ឍន៍ប្រកបដោយចីរភាព បំពេញបន្ថែមលើប្រព័ន្ធច្បាប់  ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស៕


top