នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានទទួលជួបលោកស្រី Simona-Mirela Miculescu ប្រធានមហាសន្និបាតនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ)។ នេះជាដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាមរបស់ប្រធានមហាសន្និបាតយូណេស្កូចាប់តាំងពីឆ្នាំ ២០០០ មក។
រដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son បានទទួលជួបលោកស្រី Simona-Mirela Miculescu ប្រធានមហាសន្និបាតនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) (រូបថត៖ ក្រសួងការបរទេស)
ក្នុងពិធី រដ្ឋមន្ត្រី Bui Thanh
Son បានអះអាងថា
វៀតណាមជានិច្ចកាលវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី និងតួនាទីរបស់
យូណេស្កូ; ត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកបទពិសោធន៍
និងមេរៀនជោគជ័យរបស់វៀតណាមជាមួយប្រទេសជាសមាជិក; បន្តរួមចំណែកយ៉ាងសកម្មដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការយូណេស្កូ
រួមទាំងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូល អនាគតអង្គការសហប្រជាជាតិ នាខែកញ្ញា
ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក។ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា
ការគាំទ្ររបស់ យូណេស្កូ
បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
ប្រកបដោយនិរន្តរភាព លើកកម្ពស់តម្លៃវប្បធម៌ រូបភាពប្រទេស និងប្រជាជនវៀតណាម។
ទន្ទឹមនឹងនោះ ក៏ផ្តល់អនុសាសន៍ថា ប្រធានមហាសន្និបាត និងអង្គការយូណេស្កូ
បន្តគាំទ្រវៀតណាម តាមរយៈការណែនាំគោលនយោបាយ និងចែក រំលែកបទពិសោធន៍
បម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម; គាំទ្រកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សគុណភាពខ្ពស់;
ការផ្លាស់ប្តូរឌីជីថល; ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ
ការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ; លើកតម្កើងតម្លៃវប្បធម៌
បេតិកភណ្ឌ និងកម្លាំងរបស់ប្រជាជនវៀត ណាម។
រីឯខ្លួនវិញ
ប្រធានមហាសន្និបាតអង្គការយូណេស្កូ លោកស្រី Simona-Mirela Miculescu បានអះអាងថា វៀតណាមជាដៃគូយុទ្ធសាស្ត្រ គួរឱ្យទុកចិត្ត
និងមានការទទួលខុសត្រូវរបស់អង្គការយូណេស្កូ ហើយជាប្រទេសឈានមុខគេក្នុងការអនុវត្តកម្មវិធីប្រកបដោយប្រសិទ្ធភាព
សកម្មភាពរបស់យូណេស្កូ តែងតែទទួលបានសេចក្តីទុកចិត្តរបស់មិត្តភក្តិអន្តរជាតិ
ដែលបង្ហាញថា មានប្រទេសតិចតួចដូចវៀតណាម
ដែលចូលរួមក្នុងយន្តការប្រតិបត្តិការសំខាន់ៗចំនួន ៥ ក្នុងពេលតែមួយ។ លោកស្រី Simona-Mirela
Miculescu បានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ
២០២៤ នេះ៕