យោងតាមរបាយការណ៍ជាផ្លូវការដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនាពេលថ្មីៗនេះបានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេសនេះ ជាមួយបណ្តាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្រេចបានជិត ១១ ពាន់លានដុល្លារ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៥ ដោយកើនឡើង ៤,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ វៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាក្នុងតំបន់អាស៊ាន។
ប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជា លោក Do Viet Phuong។ រូបថត៖ VOV/ភ្នំពេញ
ប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជា
លោក Do Viet Phuong បានឲ្យដឹងថា
សក្ដានុពលពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺធំធេងណាស់
ដោយអត្រាកំណើនខ្ពស់នាប៉ុន្មានឆ្នាំថ្មីៗនេះ៖ “សង្ឃឹមថា
ដោយមានការយកចិត្តទុកដាក់និងការគាំទ្រពីគ្រប់វិស័យនិងគ្រប់ជាន់ថ្នាក់
ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់សហគ្រាសវៀតណាមក្នុងការដណ្ដើមយកទីផ្សារ
នាពេលខាងមុខនេះ ទំនិញវៀតណាមនឹងបង្កើន វត្តមាននៅកម្ពុជា
បានរួមចំណែកយ៉ាងធំធេងចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ
ដូចនឹងការរំពឹងទុករបស់មេដឹកនាំនៃភាគីទាំងពីរគឺឆាប់សម្រេចបាន ២០
ពាន់លានដុល្លារនាពេលខាងមុខ”។
យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា
ផលិតផលសំខាន់ៗដែលប្រទេសនេះនាំចេញទៅអាស៊ានរួមមាន៖ វាយនភ័ណ្ឌ ស្បែកជើង
ទំនិញធ្វើដំណើរ កាបូប បន្ទះសូឡា សំបកកង់រថយន្ត គ្រឿងអេឡិចត្រូនិក
និងផលិតផលកសិកម្ម៕