ព័ត៌មាន

វៀតណាមជាចំណុចលេចធ្លោមួយនៃការស្តារសេដ្ឋកិច្ចក្នុងតំបន់

នារសៀលថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុង Tianjin ប្រទេសចិន នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រជាតិវៀតណាម និងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្រោមប្រធានបទ៖ ជំរុញកម្លាំងកំណើនថ្មីដើម្បីស្ថាបនាអនាគតនៃប្រទេសជាតិ។
ទិដ្ឋភាពនៃសម័យសន្ទនាយុទ្ធសាស្ត្រជាតិវៀតណាម - WEF (រូបថត៖ VOV)

ចូលរួមក្នុងកិច្ចសន្ទនានេះមានសាស្ត្រាចារ្យ Klaus Schwab ប្រធាន WEF, លោក Borge Brende នាយកប្រតិបត្តិ WEF និងអ្នកដឹកនាំសាជីវកម្មសកលប្រហែល ៥០ ដែលជាសមាជិកនៃ WEF

នេះជាកិច្ចសន្ទនាថ្នាក់ជាតិតែមួយគត់ ដែលត្រូវបាន WEF រៀបចំឡើងក្នុងក្របខណ្ឌនៃកិច្ចប្រជុំ ដើម្បីចែករំលែកបទពិសោធន៍របស់វៀតណាម ជាគំរូសម្រាប់ការស្តារសេដ្ឋកិច្ច និងកំពុងពន្លឿនការផ្លាស់ប្តូរគំរូកំណើន បង្កើតឱកាសសម្រាប់កំណើនសេដ្ឋកិច្ច ផ្លាស់ប្តូរអំពីទិសដៅ គោលនយោបាយ និងបរិយាកាសវិនិយោគ និងធុរកិច្ចនៅវៀតណាម។

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមកំពុងពន្លឿនការអនុវត្តចំណុចលោតផ្លោះយុទ្ធសាស្ត្រចំនួន ៣ ក្នុងការសុក្រិតការធ្វើសមកាលកម្មស្ថាប័ន អភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងកសាងហេដ្ឋារចនាសម្ព័ន្ធសមកាលកម្ម, ទំនើប។ លោកនាយករដ្ឋមន្ត្រីក៏បានចែករំលែកព័ត៌មានអំពីការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមរបស់វៀតណាមដោយបញ្ជាក់ថា ក្នុងឋានៈជាសេដ្ឋកិច្ចបើកចំហខ្ពស់ វៀតណាមទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីផលប៉ះពាល់នៃសេដ្ឋកិច្ចពិភពលោក។ យ៉ាងណាមិញ វៀតណាមកំពុងបន្តបង្កើតថ្មីយ៉ាងខ្លាំងក្លានូវគំរូកំណើនរបស់ខ្លួន រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ជំរុញការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល ពន្លឿនការផ្លាស់ប្តូរថាមពល អភិវឌ្ឍសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ។  នាយករដ្ឋមន្ត្រីបានស្នើ WEF និងសមាជិករបស់ខ្លួន បន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រវៀតណាមលើវិស័យបច្ចេកវិទ្យា ហិរញ្ញវត្ថុ ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងអភិបាលកិច្ចទំនើប។

ថ្នាក់ដឹកនាំ WEF និងតំណាងធុរកិច្ចបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនៃការស្តារឡើងវិញ និងទស្សនវិស័យសេដ្ឋកិច្ចរបស់វៀតណាម ដោយចាត់ទុកថា វៀតណាមគឺជាចំណុចលេចធ្លោ សម្រាប់ការស្តារសេដ្ឋកិច្ចក្នុងតំបន់ ដែលជាគំរូជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដើរតួនាទីត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរគំរូកំណើន និងការប្តេជ្ញាចិត្តចំពោះការផ្លាស់ប្តូរថាមពល។ ធុរកិច្ចជាច្រើនបានស្ងើចសរសើរចំពោះការពិតដែលថា រដ្ឋាភិបាលវៀតណាមតែងតែយកចិត្តទុកដាក់និងគាំទ្រយ៉ាងខ្លាំងចំពោះសហគមន៍ធុរកិច្ច ដូច្នេះហើយមានគោលនយោបាយជាច្រើនក្នុងទិសដៅដោះស្រាយការលំបាក និងបង្កើតលក្ខខណ្ឌអាជីវកម្មល្អប្រសើរសម្រាប់អាជីវកម្ម។ ជាមួយនឹងគោលនយោបាយ និងវិធានការដ៏ខ្លាំងក្លារបស់រដ្ឋាភិបាលក្នុងការបង្កើតបរិយាកាសវិនិយោគដ៏ទាក់ទាញសម្រាប់វៀតណាម សហគមន៍ធុរកិច្ចជឿជាក់ថា វៀតណាមគឺជាជម្រើសដ៏សមស្របបំផុតមួយ ដែលជាទិសដៅសម្រាប់ការវិនិយោគ និងស្វែងរកឱកាសសហប្រតិបត្តិការរយៈពេលវែង។

នារសៀលថ្ងៃដដែល ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំ WEF Tianjin នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបលោក Robert H. McCooey, Jr., អនុប្រធានសារជីវកម្ម Nasdaq (USA)។ លោកនាយករដ្ឋមន្ត្រីបានរំពឹងថា Nasdaq នឹងផ្លាស់ប្តូរ និងចែករំលែកជាមួយវៀតណាមអំពីគោលនយោបាយរូបិយវត្ថុរបស់ប្រទេសធំៗ និន្នាការទីផ្សារហិរញ្ញវត្ថុសកល ព័ត៌មាននិងការចែករំលែកបទពិសោធន៍ ដើម្បីជួយអភិវឌ្ឍន៍ទីផ្សារមូលធនក្នុងស្រុក និងគាំទ្រអាជីវកម្មរបស់ វៀតណាមដែលបានចុះបញ្ជីនៅផ្សារហ៊ុន Nasdaq

អនុប្រធាន Nasdaq ជឿជាក់លើការអភិវឌ្ឍយ៉ាងស្វាហាប់របស់សហគ្រាសវៀត ណាម; ប្ដេជ្ញាជួយឧបត្ថម្ភធុរកិច្ចវៀតណាម ឆ្ពោះទៅកាន់ពិភពលោក៕


top