ព័ត៌មាន

វៀតណាមជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងប្រទេសកំពុងអភិវឌ្ឍន៍

នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយលោកស្រី Pauline Tamesis ដែលលោកស្រីមកជូនលិខិតប្រគល់សិទ្ធិរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) តែងតាំងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅវៀត ណាម។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម (រូបថត៖ Duong Giang/TTXVN)  

អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្វាគមន៍លោកស្រី Pauline Tamesis មកបំពេញបេសកម្មនៅវៀតណាម ព្រមទាំងអះអាងនូវគោលនយោបាយការបរទេសរបស់វៀតណាម៖ ឯករាជ្យ   ពហុបែប ពហុភាគី  គាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការពហុភាគី និងតួនាទីកណ្តាលរបស់អង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនោះ សង្កត់ធ្ងន់លើគោលការណ៍គោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ជាពិសេស គោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី។ លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការរួមដំណើរ ការគាំទ្រ និងជំនួយឧបត្ថម្ភរបស់អង្គការសហប្រជាជាតិចំពោះវៀតណាមក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក និងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងរួមចំណែកជាច្រើនក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិ ដោយសង្ឃឹមថា អ.ស.ប នឹងបន្តរួមដំណើរ និងជួយឧបត្ថម្ភ វៀតណាមប្រកបដោយប្រសិទ្ធភាព ជាពិសេសក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ការស្តារឡើងវិញក្រោយជំងឺរាតត្បាត ធានាសន្តិសុខសង្គម ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ យ៉ាងណាមិញ រដ្ឋាភិបាលវៀតណាមនឹងបន្តបង្កើតលក្ខខណ្ឌល្អបំផុតដើម្បីអង្គការសហប្រជាជាតិអនុវត្តន៍កម្មវិធីសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។

ដោយវាយតម្លៃថា វៀតណាមបានលេចចេញជាគំរូនៃថាមវន្ត រួមចំណែកយ៉ាងសកម្មដល់ សហគមន៍អន្តរជាតិ និងជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងប្រទេសកំពុងអភិវឌ្ឍន៍ លោកស្រី Pauline Tamesis បានអះអាងថា នឹងខិតខំប្រឹងប្រែងសម្របសម្រួលអង្គការសហប្រជាជាតិ ដើម្បីជួយវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព ស្តារឡើងវិញក្រោយជំងឺរាតត្បាត និងការអនុវត្តរាល់បញ្ហាសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ៕


top