ព័ត៌មាន

វៀតណាមឆ្លើយតបយ៉ាងសកម្មនឹងទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម

 នេះ​គឺជា​ឱកាសដើម្បី​គោរពកាយវិការ​ដ៏ថ្លៃថ្នូរបស់​អ្នកដែល​បាន​បរិច្ចាគ​ឈាម​ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស​ឈឺរាប់​រយលាន​នាក់ ជារៀងរាល់ឆ្នាំនៅលើពិភពលោក។
 
ថ្ងៃ ១៤​ ​មិថុនា គឺជា “ទិវាពិភពលោកនៃអ្នកបរិ​ច្ចាគឈាម​”។ នេះគឺជាឱកាស​ដើម្បីគោរព​កាយវិការ​ដ៏ថ្លៃថ្នូរបស់​អ្នកដែល​បានបរិច្ចាគ​ឈាម ដើម្បីជួយសង្គ្រោះមនុស្សឈឺរាប់រយលាននាក់ជារៀងរាល់ឆ្នាំនៅលើពិភពលោក។ នៅវៀតណាម សកម្មភាព​ដែលមាន​ អត្ថន័យជាច្រើនបាននិងកំពុងប្រព្រឹត្តឡើង។ នាថ្ងៃទី ​១៣ ​ខែមិថុនា នៅវត្ត​ Quan Su  - ដែលជាទីស្នាក់ការនៃមជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាម, គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃក្រុម​ប្រឹក្សាភិបាល សមាគម​ពុទ្ធសាសនា​វៀតណាម​បាន​សហការ​ជាមួយ​មជ្ឈឹម​សមាគម​កាកបាទ​ក្រហម​វៀត​ណាម និង​វិទ្យាស្ថាន ឈាមវិទ្យា - បញ្ចូលឈាមមជ្ឈឹមដើម្បីប្រារព្ធ “ទិវាបរិច្ចាគឈាមជួយសង្គ្រោះមនុស្ស"។ ចូលរួមមាន ​អ្នកមុខអ្នកការនៃមជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាម តំណាងក្រសួងស្ថាប័ននានា ព្រះសង្ឃ ដូនជីនិង​ពុទ្ធបរិស័ទប្រមាណ ៣០០ នាក់ ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមមនុស្សធម៌។ ក្នុងអំឡុង​ពេល​ថ្ងៃ​ទី​ ១៣ និង ១៤ ខែមិថុនា គណៈកម្មាធិការដឹកនាំការបរិច្ចាគឈាមស្ម័គ្រចិត្តទីក្រុង Hai Phong បាន​ប្រារព្ធ​ទិវាបរិច្ចាគ​ឈាម​ក្រហមនិងលើកតំកើងដល់អ្នកបរិច្ចាគឈាម ស្ម័គ្រចិត្ត ឆ្នាំ ២០២០ នៅសាកលវិទ្យាល័យ​វេជ្ជសាស្ត្រ ​Hai Phong ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top