ព័ត៌មាន

វៀតណាមឆ្ពោះទៅរកខឿនកសិកម្មអភិវឌ្ឍន៍ប្រកបដោយចីរភាព

នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ សម័យប្រជុំលើកទី៣នៃរដ្ឋសភាវៀតណាមនីតិកាលទី ១៥ ចាប់ផ្ដើមសកម្មភាពសួរដេញដោល។

ក្នុងរយៈពេលធ្វើការ ២ ថ្ងៃកន្លះ រដ្ឋសភានឹងសួរដេញដោលរដ្ឋមន្ត្រីចំនួន ៤ រូបគឺ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងដឹកជញ្ជូន និងទេសាភិបាលធនាគាររដ្ឋវៀតណាម។ នារសៀលថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan គឺជាសមាជិករដ្ឋាភិបាលដើមបំបូងបានឆ្លើយសំណួរដេញដោល។

ក្រុមបញ្ហាដែលត្រូវបានសួរដេញដោល លោករដ្ឋមន្ត្រី Le Minh Hoan បានផ្ដោតសំខាន់លើការងាររៀបចំផលិតកម្មដោយផ្សារភ្ជាប់ជាមួយទីផ្សារបញ្ចេញលក់ផលិតផលកសិកម្ម និងការសម្របសម្រួលកសាងយន្តការ គោលនយោបាយជំរុញពាណិជ្ជកម្ម និងការអភិវឌ្ឍទីផ្សារកសិផល៖ “ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទកំពុងរួមជាមួយក្រសួងនានាកសាងគម្រោងដាច់ដោយឡែកសម្រាប់ទីផ្សារនីមួយៗគឺសហរដ្ឋអាមេរិក EU និងចិន។ ទីផ្សារនីមួយៗមានស្តង់ដារដោយឡែក  សក្កានុពលទីផ្សារ និងមានបទបញ្ញត្តិអំពីរបាំងទីផ្សារ ហើយមានកម្មវិធីជំរុញការជ្រៀតចូលទីផ្សារ។ តាមនោះ យើងខ្ញុំបានរៀបចំតំបន់វត្ថុធាតុដើម និងរៀបចំផែនការផលិតកម្មឡើងវិញឲ្យសមស្របនឹងទីផ្សារនីមួយៗ”។

ដើម្បីនាំខឿនកសិកម្មវៀតណាមអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសម្របខ្លួនជាមួយសម័យកាល លោករដ្ឋមន្ត្រី Le Minh Hoan បានឲ្យដឹងថា ផ្នែកកំពុងអនុវត្តន៍ដំណោះស្រាយផ្លាស់ប្ដូរការត្រិះរិះផលិកម្មកសិកម្មទៅជាការត្រិះរិះសេដ្ឋកិច្ចកសកម្ម៖ “ការផ្លាស់ប្ដូរការត្រិះរិះគឺជាដំណើរការលើកកម្ពស់ការយល់ដឹង។ ដូច្នេះហើយ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម ជនបទ និងគម្រោងអំពីរុក្ខកម្ម ការដាំដុះ ការចិញ្ចឹមសត្វ និងជលផល យើងខ្ញុំតែងតែផ្ដោតសំខាន់លើគោលដៅផ្លាស់ប្ដូរពីការត្រិះរិះបរិមាណ ទៅជាការត្រិះរិះអំពីតម្លៃ ដោយឈរលើទីផ្សារផងដែរ”៕


top