ពីសេចក្តីសម្រេច ទៅសកម្មភាពជាក់ស្តែង

វៀតណាមឆ្ពោះទៅរកកសិកម្មបៃតង ឆ្លាតវៃ និងចីរភាព

ជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្ម​ឌីជីថល កំពុងបើកកម្លាំងចលករ​ថ្មី ​សម្រាប់​វិស័យ​កសិកម្ម​វៀត​ណាម​​។ 

ជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្ម​ឌីជីថល កំពុងបើកកម្លាំងចលករ​ថ្មី ​សម្រាប់​វិស័យ​កសិកម្ម​វៀត​ណាម​​។ ចាប់ពីការប្តូរថ្មីនូវគំនិតផលិត ការបង្កើត​កង​ជួរកម្លាំង "កសិករ ឌីជីថល" រហូតដល់​ការលើកកម្ពស់​តម្លាភាព​ខ្សែសង្វាក់តម្លៃ វៀតណាមកំពុងឈានទៅ​មុខជាបណ្ដើរៗ ដើម្បីសម្រេចបាន​នូវ​គោលដៅកសិកម្មបៃតង ឆ្លាតវៃ និងចីរភាព។

ការប្រើប្រាស់គ្រឿងហោះហើរដោយគ្មានមនុស្សបើក (ដ្រូន) ដើម្បីគ្រប់គ្រងចម្ការចេក សម្រាប់នាំចេញនៅខេត្តយ៉ាឡាយ (Gia Lai)។ រូបថត៖ ថាញហ្វ័រ/VNP

កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យ​នយោបាយ​បានចេញផ្សាយសេចក្តីសម្រេចលេខ 57-NQ/TW ស្តីពី​ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើ​បរិវត្តកម្មឌីជីថលជាតិ ដែលបង្កើតជាកម្លាំងចលករដ៏សំខាន់ ​សម្រាប់​កសិកម្មវៀតណាមបម្រាស់ខ្លួនឆ្ពោះទៅរក​ភាព​ទំនើប បៃតង ឆ្លាតវៃ និង​ចីរភាព។

បន្ទាប់ពីការអភិវឌ្ឍអស់រយៈពេលជាច្រើនទសវត្សរ៍ វៀតណាម​ចាប់ពីប្រទេសដែលធ្លាប់ខ្វះស្បៀងអាហារ បានបានឈាន​ឡើង​ក្លាយ​​​ជា​ប្រទេសមួយក្នុងចំណោមបណ្តាប្រទេសនាំចេញនូវកសិ - រុក្ខ- ជលផល​ឈានមុខលើពិភពលោក​។ វិស័យ​កសិកម្ម ដើរ តួនាទីជា "សសរទម្រ" នៃសេដ្ឋកិច្ច ដោយឈរ​នៅ​លំដាប់លេខ២ ក្នុងតំបន់​អាស៊ីអាគ្នេយ៍ និងលេខ ១៥ លើ​ពិភពលោកអំពី ការនាំចេញ។

កសិដ្ឋានផលិតកូនឈើ ដែលមានគុណភាពខ្ពស់របស់ក្រុមហ៊ុន Red Pine ក្នុងខេត្តយ៉ាឡា(Gia Lai)។ រូបថត៖ ថាញ់ហ្វ័រ/VNP

ទោះជាយ៉ាងណាក៏ដោយ ពីខាងក្រោយ​តួលេខ​ដ៏​គួរ​ចាប់​អារម្មណ៍​ទាំងនោះ នៅតែជាបញ្ហាអំពី "តម្លៃបន្ថែម"។ តម្លៃ​ផលិតកម្មរបស់​កសិករវៀតណាមម្នាក់ៗ នៅមានកម្រិតទាប ពោលគឺតិចជាង ១០០០ USD។ មូលហេតុចម្បង ស្ថិតនៅគំនិត​ផលិតបែកខ្ញែក ពឹងផ្អែកលើ​បទពិសោធន៍​ និងគម្លាតរវាងការស្រាវជ្រាវវិទ្យាសាស្ត្រ និង​ការ​អនុវត្តជាក់ស្តែងនៅតាមវាលស្រែ។

សេចក្តីសម្រេចលេខ 57 ត្រូវបានចាត់ទុកថា នេះជាដំណោះស្រាយ​សម្រាប់ "​ចំណុចកកស្ទះ" នោះបានដាក់ចេញតម្រូវការផ្លាស់ប្តូរខ្លាំងក្លា នៃរបៀបដែល ចេញពីការស្រាវជ្រាវ" ទៅជា "ចេញពីតម្រូវការជាក់ស្តែង" ដោយយកសហគ្រាស និងកសិករជាស្នូល​នៃនវានុវត្តន៍

ស្មារតីនេះត្រូវបានអគ្គលេខាក្សលោក តូ ឡឹម (To Lam) (បច្ចុប្បន្នជាអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam)) បញ្ជាក់យ៉ាងច្បាស់ក្នុងពិធីរំលឹកខួប ៨០ ឆ្នាំ នៃវិស័យកសិកម្ម និងបរិស្ថាន (ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥) ថា៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បរិវត្តកម្មឌីជីថល និងទិន្នន័យ ត្រូវតែ​ក្លាយជាកម្លាំងចលករសំខាន់។ បញ្ជូនវិទ្យាសាស្ត្រ -បច្ចេកវិទ្យា ឱ្យស្ថិតនៅចំណុចកណ្តាល នៃការផលិតកសិកម្ម ចាប់ពីពូជរុក្ខជាតិ - សត្វចិញ្ចឹម បច្ចេកវិទ្យាជីវសាស្ត្រ ស្វ័យប្រវត្តិកម្ម រហូត​ដល់ការតាមដានប្រភពដើម ឡូជីស្ទីក និង​ពាណិជ្ជកម្ម​ឌីជីថល​។ លើកទឹកចិត្តដល់គំរូ “អ្នកវិទ្យាសាស្ត្រ - សហគ្រាស - សហករណ៍ - កសិករ” ចូលរួមក្នុងខ្សែសង្វាក់តម្លៃ ជំរុញកសិកម្ម ត្រូវតែផ្សារភ្ជាប់​យ៉ាងជិតស្និទ្ធ​ជាមួយ​វាលស្រែ និងមូលដ្ឋានផលិតកម្ម ដោយមិន​បញ្ឈប់នៅត្រឹម​ការ​ឃោសនាចលនាឡើយ។"

បន្ទាប់ពិសោធន៍សម្រាប់ជ្រើសរើស និងបង្កាត់ពូជរុក្ខជាតិ ដែលមានគុណភាពខ្ពស់ របស់វិទ្យាស្ថានវិទ្យាសាស្ត្រ បច្ចេកវិទ្យា​កសិកម្ម និងព្រៃឈើក្នុងតំបន់ខ្ពង់រាប តីង្វៀន (Tay Nguyen) ។ រូបថត៖ ថាញហ្វ័រ/VNP 
ផលិតផលផ្កាស្រស់ ដែលនាំចេញ ត្រូវបានដាក់លេខកូដ QR សម្រាប់ការតាមដាន។ រូបថត៖ ថាញ់ហ្វ័រ/VNP
 

តាមពិតទៅ ដំណើរការផ្លាស់ប្តូរកំពុងបង្កើតនូវជំនាន់ "កសិករ​ឌីជីថល"។ គំរូជាច្រើន ដែល​បានបង្ហាញអំពី​ អានុភាព​នៃ​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងការផលិតកសិកម្ម ដូចជា លោក ហូក្វាងកួ (Ho Quang Cua) នៅទីក្រុង កឹន​ធើ ( Can Tho) ជាមួយ​នឹងពូជស្រូវ ST24 និង ST25; លោក ជូ វ៉ាន់សឹម (Chu Van Sam) នៅខេត្ត ភូថ (Phu Tho) ជាមួយ​នឹងគំរូ​ចិញ្ចឹមគោយកទឹកដោះ ដែលទទួលបានចំណូល ១,២​ ពាន់លាន​ដុងក្នុងមួយឆ្នាំ ឬលោក ង្វៀន ជីលីញ (Nguyen Chi Linh) នៅខេត្ត កាម៉ៅ (Ca Mau) ជាមួយ​នឹងគំរូចិញ្ចឹមបង្គាជើងស ដែលទទួលបានចំណូល ៩០ ពាន់លានដុងក្នុងមួយឆ្នាំ។

ទន្ទឹមនឹងនោះ គឺរលកផ្ដើមធុរកិច្ច (Startup) របស់​ជំនាន់យុវវ័យ។ ឆ្នាំ២០២៥ បាន​កត់សម្គាល់នូវគម្រោងជាច្រើន ដែលអនុវត្ត AI ដើម្បីព្យាករណ៍ពីសត្វល្អិត គ្រប់​គ្រងកសិដ្ឋាន ដោយប្រើឧបករណ៍​ចាប់សញ្ញា (Sensor) ការចិញ្ចឹមសត្វវដ្ត និងវិភាគទិន្នន័យធំ (Big Data)។ កសិករសព្វថ្ងៃនេះ មិនត្រឹមតែផ្អែកលើបទពិសោធន៍​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងធ្វើសេចក្ដីសម្រេចចិត្ត ដោយផ្អែកលើ​កម្រិតសំណើម សីតុណ្ហភាព និង​សារធាតុចិញ្ចឹមដែលបង្ហាញ​នៅលើ​ទូរស័ព្ទ​ឆ្លាតវៃ។ "វប្បធម៌ទិន្នន័យ" មួយ កំពុងត្រូវ​បានបង្កើតឡើង​ជាបណ្តើរៗ​ នៅលើវាលស្រែ។

ខ្សែសង្វាក់កែច្នៃបង្គាសម្រាប់នាំចេញនៅក្រុមហ៊ុនជលផល មីញភូ (Minh Phu) ខេត្ត កាម៉ៅ (Ca Mau)។ រូបថត៖ វូស៊ីញ/VNA
និស្សិតមកពីផ្នែកជលផល (បណ្ឌិត្យសភាកសិកម្មវៀតណាម) កំពុងសិក្សាពីគំរូទូកនេសាទ របស់អ្នកនេសាទនៅខេត្តខាញ់ហ័រ (Khanh Hoa) ។ រូបថត៖ ឡេដុង / VNA

ជំហានមួយនៃរបកគំហើញផ្សេងទៀត គឺការតាមដានប្រភពដើម។ ការធ្វើឌីជីថលកម្មទិន្នន័យដីធ្លី ព្រៃឈើ និងលេខកូដតំបន់ដាំដុះ បានជួយឱ្យអ្នកប្រើប្រាស់អន្តរជាតិ អាចតាមដាននូវដំណើរទាំង​មូល​​​នៃកសិផលវៀតណាម ចាប់ពីដំណាក់កាលផលិត​រហូត​ដល់​ការកែច្នៃ។ តម្លាភាពនេះ គឺ​ជាលក្ខខណ្ឌ​ដ៏សំខាន់​ សម្រាប់កសិផល​វៀតណាម ឆ្លងកាត់របាំងបច្ចេកទេស​នៃបណ្ដា​ទីផ្សារ​លំបាក។

 

សេចក្តីសម្រេចលេខ 57-NQ/TW ត្រូវបានគេរំពឹងថា​ នឹងបង្កើតនូវរបត់ថ្មី​ សម្រាប់​កសិកម្ម​វៀតណាមក្នុងយុគសម័យ ឌីជីថល។ ចាប់ពីការផ្លាស់ប្តូរផ្នត់គំនិត ជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា រហូតដល់ការកសាងកងជួរ "កសិករឌីជីថល" សេចក្តីសម្រេចនេះ​បាន​បើក​ទិសដៅអភិវឌ្ឍន៍បៃតង ឆ្លាតវៃ និងចីរភាពសម្រាប់វិស័យកសិកម្ម។


អ្នកជំនាញកសិកម្មអូស្ត្រាលី បានមកទស្សនាខេត្តដាក់ឡាក់ (Dak Lak) ដើម្បីសិក្សា និងវាយតម្លៃគំរូដាំដុះកាហ្វេពិសេស។ រូបថត៖ ថាញហ្វ័រ / VNP
ខេត្ត​យ៉ាឡាយ (Gia Lai) កំពុងពន្លឿននូវ​ការរៀបចំផែនការ​បង្កើតតំបន់ផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់ ដើម្បីបម្រើ​ដល់​ការ​នាំចេញ។ រូបថត៖ ថាញហ្វ័រ / VNP
បច្ចុប្បន្ន ខេត្តកាម៉ៅ (Ca Mau)  មានផ្ទៃដីចិញ្ចឹមបង្គាធំជាងគេនៅក្នុងប្រទេស ដែលមានទំហំជាង ៤២៤.០០០ ហិកតា ស្មើនឹងប្រមាណ ៤០% នៃផ្ទៃដីចិញ្ចឹម បង្គាសរុបទូទាំងប្រទេស។ បរិមាណ​ក្នុង​មួយ​ឆ្នាំ​ត្រូវបានប៉ាន់ប្រមាណ​ថាមានចំនួន ៥៦៦.០០០ តោន ដោយតំម្លៃនាំចេញប្រហែល ២,៣ ពាន់លាន USD (ស្មើនឹងជិត ៥០% នៃតម្លៃនាំចេញបង្គាសរុបរបស់ប្រទេស)។ រូបថត៖ វូស៊ីញ/VNA

ដើម្បីឱ្យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាពិតជា​ជ្រាបចូល​​ក្នុងផ្ទៃដីនីមួយៗ​ សេចក្តីសម្រេចលេខ 57 ជំរុញតំណភ្ជាប់យ៉ាងជិតស្និទ្ធរវាង រដ្ឋ - អ្នកវិទ្យាសាស្ត្រ - និងសហគ្រិន។ រដ្ឋដើរតួនាទីក្នុងការបង្កើត​គោលនយោបាយ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល សហគ្រាស​វិនិយោគ​លើធនធាន ចំណែកឯផ្នែកវិទ្យាសាស្ត្រវិញ គឺដោះស្រាយ​បញ្ហាជាក់ស្តែងតាមស្ថានភាពពិត។

នៅវិទ្យាស្ថានស្រាវជ្រាវកប្បាស និងអភិវឌ្ឍន៍កសិកម្ម ញ៉ាហូ (Nha Ho) បណ្តាអ្នកវិទ្យាសាស្ត្របានធ្វើឱ្យសេចក្តីសម្រេចលេខ 57 ក្លាយជាការពិត តាមរយៈការអនុវត្ត IoT ដើម្បីគ្រប់គ្រង បញ្ជាអាកាសធាតុក្នុងផ្ទះសំណាញ់។ ប្រព័ន្ធស្រោចស្រពត្រឹមត្រូវ រួមផ្សំនឹងការផ្តល់សារធាតុចិញ្ចឹមដោយស្វ័យប្រវត្តិ បានជួយឱ្យ​ដំណាំ "ស៊ីត្រូវ ស៊ីគ្រប់" កាត់បន្ថយការខ្ជះខ្ជាយ និង​​ការ​បំពុល​បរិស្ថាន។

តាមរយៈស្មារតីនៃសេចក្តីសម្រេចលេខ 57 អាចមើលឃើញថា នៅពេលដែលផ្នត់គំនិតត្រូវបានផ្លាស់ប្តូរថ្មី ចំណុចកកស្ទៈ ត្រូវបាន​ដោះស្រាយ ហើយបច្ចេកវិទ្យាត្រូវបានប្រគល់ដល់ដៃកសិករ កសិកម្ម​វៀតណាម​កំពុង​មាន​ឱកាសទម្លាយយ៉ាងខ្លាំងក្លា ដើម្បីក្លាយ​ជាវិស័យកសិកម្មមួយទំនើប បៃតង និងចីរភាព៕

អត្ថបទ៖ ថាញ់ហ័្វរ - រូបថត៖ VNA



top