ព័ត៌មាន

វៀតណាមចែករំលែកបទពិសោធន៍របស់ខ្លួននៅអង្គការសហប្រជាជាតិចំពោះការជំរុញការអភិវឌ្ឍសង្គមតាមរយៈបច្ចេកវិទ្យាឌីជីថល

នៅទីនេះ វៀតណាមបានចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការជំរុញការអភិវឌ្ឍន៍សង្គមតាមរយៈបច្ចេកវិទ្យាឌីជីថល។

ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy



សម័យប្រជុំលើកទី ៥៩ នៃគណៈ កម្មាធិការអភិវឌ្ឍន៍សង្គមរបស់អង្គការសហប្រជាជាតិ (CsoD) កំពុងត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៧ ខែកុម្ភៈក្រោមប្រធាន បទ “ផ្លាស់ប្តូរសមភាពសង្គមឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព៖ តួនាទីនៃបច្ចេកវិទ្យាឌីជីថលសម្រាប់ការអភិវឌ្ឍសង្គម និងសុខុមាលភាពរបស់មនុស្សទាំងអស់”។ នៅទីនេះ វៀតណាមបានចែករំលែក =បទពិសោធន៍របស់ខ្លួនក្នុងការជំរុញការអភិវឌ្ឍន៍សង្គមតាមរយៈបច្ចេកវិទ្យាឌីជីថល។

ថ្លែងនៅក្នុងសម័យប្រជុំ ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy បានសង្កត់ធ្ងន់ថា ការឆ្លៀតយករាល់សមិទ្ធផលពីបច្ចេកវិទ្យាឌីជីថលនិងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់វានឹងជួយពន្លឿនការអនុវត្តកម្មវិធីរបៀបវារៈឆ្នាំ ២០៣០ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព។ ដើម្បីសម្រេចបានប្រការនេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy បានចាត់ទុកថា ចាំបាច់ត្រូវផ្តោតលើការអប់រំនិងបណ្តុះបណ្តាលជំនាញវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ក្នុងឱកាសនេះលោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមតែងតែចាត់ទុកប្រជាជនជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេស។ ម្យ៉ាងទៀត រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅពីរដើរទន្ទឹមគ្នា គឺរាំងស្កាត់ជំងឺរាតត្បាតផងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផង។ ទន្ទឹមជាមួយគ្នានោះ វៀតណាមប្តេជ្ញាអនុវត្តការទទួលខុសត្រូវរបស់ខ្លួនយ៉ាងពេញលេញនិងចូលរួមចំណែកក្នុងការខិតខំរួមគ្នារបស់ សហគមន៍អន្តរជាតិក្នុងការជំរុញការអភិវឌ្ឍសង្គមសកលលោក៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top