ព័ត៌មាន

វៀតណាមចូលរួមសិក្ខាសាលាអាស៊ាន-ឥណ្ឌាស្តីពីសេដ្ឋកិច្ចសមុទ្របៃតងលើកទី២


 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលាស្តីពីសេដ្ឋកិច្ចសមុទ្របៃតង (រូបថតៈ Huy Binh) 

 នាថ្ងៃទី១៨ ខែកក្កដា​ ឆ្នាំ​២០១៨ នៅរដ្ឋធានី New De​lhi ប្រទេសឥណ្ឌា ក្រសួង​ការបរទេសវៀតណាម​និង​ក្រសួង​ការ​បរទេសឥណ្ឌា បានរួមសហការជាមួ​យវិទ្យាសា្ថនស្រាវជ្រាវសេដ្ឋកិច្ចអំពីអា​ស៊ាននិងអាស៊ីបូព៌ា​ (ERIA) ​និង​ស្ថាប័ន​មួយចំនួន សហការ​រៀបចំសិក្ខាសាលាអាស៊ាន-ឥណ្ឌា ស្តពីសេដ្ឋកិច្ចសមុទ្រ​បៃតងលើកទី២។

អញ្ជើញ​ថ្លែង​មតិក្នុងនាមជាសហប្រធាននៃសិក្ខាសាលានេះ ​ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក To​n Sinh​ Thanh បានសង្កត់ធ្ងន់លើសារសំខាន់នៃសេ​ដ្ឋកិច្ចសមុទ្របៃតងក្នុងការអភិវឌ្ឍ​ពិភពលោកនិងតំបន់ រួមទាំង​អះអា​ងថា វៀតណាមក៏ដូចជាប្រទេសអាស៊ាន​នានា ចាត់ទុកកិ​ច្ច​សហប្រតិ​បត្តិការ​លើវិស័យ​នាវាចរណ៍​ជាវិស័យ​ សហប្រតិបត្តិការអាទិភាពជាមួយឥណ្ឌា ក្នុងនោះ វិស័យសេដ្ឋកិច្ច​សមុទ្រ​បៃតង​ជាវិស័យ​ត្រូវបាន​រំពឹង​ទុក​ជា​ច្រើន​សម្រាប់ធានាការអភិវឌ្ឍសេដ្ឋកិច្ចប្រក​បដោយចីរភាព។ ក្នុងពេលជាមួយគ្នានោះ ​លេខាទទួល​បន្ទុក​​លោកខាង​កើតនៃក្រសួងការបរទេស​ឥណ្ឌា Preeti Saran បាន​ឲ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំខាង​មុខ ឥណ្ឌា​នឹង​ចំណាយប្រាក់១៩០ ពាន់​លានដុល្លា សម្រាប់ការ​តភ្ជាប់រវាង​កំពង់ផែ​សមុទ្រ​របស់​ប្រទេស​នេះជាមួយ​ប្រទេស​ដទៃ។​

ក្នុងសិក្ខាសាលា តំណាងនានាក៏បាននំាចេញនូវទិសដៅជាក់ស្តែង ដើម្បីឆ្ពោះទៅការ​ជម្រុញ​កិច្ច​សហប្រតិ​បត្តិការ​សេដ្ឋកិច្ច​សមុទ្របៃតងក្នុងក្របខ័ណ្ឌនៃដៃ​គូយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌា ​ធានាសន្តិសុខ សុវត្ថិភាព​នាវាចរណ៍ បង្កើត​បរិយាកាស​ងាយស្រួល​សម្រាប់កិច្ច​សហប្រតិបត្តិការ​និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top