ព័ត៌មាន

វៀតណាមចូលរួមសម័យប្រជុំមហាសន្និបាតអ.ស.បអំពីមហាសាគរនិងច្បាប់ សមុទ្រ

នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្នាក់ការអ.ស.បនៅទីក្រុងញូវយ៉ក់ មហាសន្និបាតនីតិ កាលទី៧២បានប្រជុំសម័យពេញអង្គស្ដីពីមហាសាគរនិងច្បាប់សមុទ្រ។


ឯកអគ្គរដ្ឋទូត ប្រធានក្រុមតំណាងអចិន្ត្រៃវៀតណាមប្រចាំអ.ស.ប លោកស្រី Nguyen Phuong Nga
(រូបថត៖ TTXVN) 

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតប្រធានក្រុមតំណាងអចិន្ត្រៃវៀតណាមប្រចាំ អ.ស.ប លោកស្រី Nguyen Phuong Nga បានអះអាងនូវលក្ខណៈសកលនិងឯកភាពនៃ អនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ហើយអំពាវនាវឲ្យប្រទេសទាំងអស់គោរពនិងអនុវត្តកាតព្វកិច្ចរបស់ខ្លួនសំដៅធានាសន្តិភាព ស្ថិរ ភាព​ និងការអភិវឌ្ឍន៍ដោយនិរន្តរភាពនូវសមុទ្រ មហាសាគរនិងធនធានសមុទ្រ ដើម្បីផលប្រយោជន៍របស់មនុស្សលោកទាំងមូលនិងជំនាន់ក្រោយៗ។

ទាក់ទិនដល់បញ្ហាសមុទ្រខាងកើតនោះ ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Phuong Nga ឲ្យដឹងថា រួមជាមួយប្រទេស​អាស៊ានផ្សេងៗ វៀតណាមអំពាវនាវឲ្យភាគីទាក់ទិនទាំងអស់រក្សាភាពអត់ធ្មត់និងដោះស្រាយជំលោះដោយ​សន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២ អនុវត្តយ៉ាងពេញលេញនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីទាក់ទិននានានៅសមុទ្រខាងកើត (DOC)។ វៀតណាមស្វាគមន៍ការដែលអាស៊ាននិងចិនបានអនុម័តលើសេចក្ដីព្រាងក្របខ័ណ្ឌក្រមប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (COC) ព្រមទាំងស្នើឲ្យដំណើរការចរចាយ៉ាងឆាប់ៗដើម្បីកសាង COC ឲ្យមានលក្ខណៈចាប់បង្ខំខាង គតិយុត្ត​និងសមស្របជាមួយ UNCLOS ១៩៨២៕  

តាម VOV5 - វិទ្យុសម្លេង​វៀតណាម



top