ព័ត៌មាន

វៀតណាមចូលរួមសមយុទ្ធកងទ័ពជើងទឹកពហុភាគី Komodo ២០២៥

នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅកំពង់ផែ Benoa ប្រទេសឥណ្ឌូនេស៊ី បានប្រព្រឹត្តទៅពិធីបើកសមយុទ្ធកងទ័ពជើងទឹកពហុភាគី Komodo ២០២៥ (MNEK ២០២៥)។ កប៉ាល់ចំនួន ០៩ គ្រឿងនៃកងពលតូចលេខ ១៧១ កងទ័ពជើងទឹកវៀតណាម ភូមិភាគ ២ បានចូលរួមក្នុងការសមយុទ្ធនេះ។
នាយទាហានទំនាក់ទំនងកងទ័ពជើងទឹកឥណ្ឌូនេស៊ី ពិភាក្សាជាមួយនាយទាហានទំនាក់ទំនងកងទ័ពជើងទឹកវៀតណាម (រូបថត៖ qdnd.vn)

នៅក្នុងសមយុទ្ធកងទ័ពជើងទឹកលើកទី ៥ ដែលឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះ មានទាហានជើងទឹកប្រហែល ៣.០០០ នាក់មកពីប្រទេសចំនួន ៣៧ រួមជាមួយនាវាចម្បាំងសរុបចំនួន ៤០ គ្រឿងមកពីប្រទេសចំនួន ១៧។ សមយុទ្ធ MNEK ២០២៥ រួមមានសមយុទ្ធស្វែងរក និងជួយសង្គ្រោះរួមគ្នានៅសមុទ្រ ដោយធានាថា ប្រទេសនានាអាចឆ្លើយតបរួមគ្នាចំពោះស្ថានភាពកើតមានឡើង ជាយថាហេតុក្នុងតំបន់។ គណៈប្រតិភូកងទ័ពជើងទឹកវៀតណាមបានចូលរួមក្នុងសន្និសីទសន្តិសុខដែនសមុទ្រ សមយុទ្ធបញ្ជាការសេនាធិការ លំហាត់យោធាលើសមុទ្រ  ព្រមទាំងសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងកីឡា។

ក្នុងក្របខ័ណ្ឌនៃសមយុទ្ធនេះ ក៏មានសកម្មភាពដូចជា៖ ការបើកទ្វារនាវាចម្បាំងដល់សាធារណជនសម្រាប់ទស្សនា បង្កើតឱកាសសម្រាប់ប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរបានស្វែងយល់អំពីនាវាចម្បាំងទំនើបមកពីប្រទេសជាច្រើន; ពិព័រណ៍ការពារជាតិ កម្មវិធីសកម្មភាពបច្ចេកទេស (ENCAP) សន្និសីទសន្តិសុខដែនសមុទ្រអន្តរជាតិលើកទី៦ (MISS)


top