គណៈប្រតិភូយោធាជាន់ ខ្ពស់វៀតណាមដឹកនាំដោយនាយឧត្តមសេនីយ៍ Ngo Xuan Lich
រដ្ឋមន្រ្តីការពារ ជាតិ អញ្ជើញចូលរួមសន្និសីទ។ (រូបថត៖ TTXVN)
ដោយផ្តោតសំខាន់ទៅលើការសាកល្បងខាងសន្តិសុខក្នុងតំបន់ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ សន្និសីទរដ្ឋមន្រ្តីការពារជាតិ បណ្ដាប្រទេសអាស៊ាន (ADMM) លើកទី ១១បានប្រារព្ធឡើងនៅរដ្ឋធានីម៉ានីលរបស់ហ្វីលីពីន។
គណៈប្រតិភូយោធាជាន់ ខ្ពស់វៀតណាមដឹកនាំដោយនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីការពារ ជាតិ អញ្ជើញចូលរួមសន្និសីទ។ ថ្លែងមតិប្រារព្ធសន្និសីទ រដ្ឋមន្រ្តីការពារជាតិ ហ្វីលីពីនលោក Delfin Lorenzana ឲ្យដឹងថា ហ្វីលីពីននឹងលើកឡើងការផ្ដើម គំនិតមួយចំនួនរួមមានរបៀបវារៈរយៈពេល៣ឆ្នាំដែលផ្ដោតសំខាន់ទៅលើគោលដៅនានារបស់ ADMM។ សន្និសីទលើកនេះក៏ត្រូវបានសង្ឃឹមថា នឹងទទួលបាន យន្តការក្របខ័ណ្ឌស្ដីពីបញ្ហានាវាចរណ៍ អប់រំនិងបណ្ដុះបណ្ដាល។
ADMM លើកទី១១ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ដល់ទី២៤ ខែតុលា មុននឹងសន្និ សីទរដ្ឋមន្រ្តីការពារជាតិអាស៊ានបើកទូលាយ (ADMM+) លើកទី៤រវាងអាស៊ាន និងដៃគូផ្សេងៗចំនួន៨ទៀត។
នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅសន្និសីទ ADMM ១១ ប្រធានគណៈប្រតិភូនៃប្រទេសចូលរួមទាំងអស់ បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម របស់អង្គសន្និសីទស្ដីពីការ “រួមដៃដើម្បីផ្លាស់ប្ដូរ ធ្វើសមាហរណកម្មជាមួយពិភពលោក”។ សេចក្ដីថ្លែងការណ៍រួមនេះបានអះអាងជាថ្មីម្ដងទៀត នូវសារសំខាន់នៃការរក្សានិងជំរុញសន្តិភាព ស្ថិរភាព សន្តិសុខនិងសុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ប្រដេញតាមការដោះស្រាយជំលោះដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម