ព័ត៌មាន

វៀតណាមចូលរួមលើកកម្ពស់ និងធានាសិទ្ធមនុស្សនៅកិច្ចប្រជុំគណកម្មការទី ៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណបេសកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអំពាវនាវដល់បណ្ដាប្រទេសជំរុញកិច្ចសន្ទនាជាជាងការប្រឈមមុខដាក់គ្នា ការពិគ្រោះយោបល់ជាជាងការដាក់សម្ពាញគ្នា រួមគ្នាកសាង និងធានាសិទ្ធិមនុស្ស។


លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណបេសកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ក្នុងក្របខ័ណ្ឌ កិច្ចប្រជុំលើកទី ៧៤ នៃ មហាសន្និបាតអង្គការសហប្រជាជាតិនោះ គណកម្មការទី ៣ ទទួលបន្ទុកបញ្ហាសង្គម មនុស្សធម៌ និងវប្បធម៌បានបើកកិច្ចប្រជុំមួយ ចាប់ពីថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី២១ ខែ វិច្ឆិកា  ដើម្បីពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សមួយចំនួនដូចជា៖ ការអភិវឌ្ឍសង្គម ភាពជឿនលឿនរបស់ស្ត្រី សិទ្ធិកុមារ និងសិទ្ធិរបស់ជនចាស់ជរា។

អញ្ជើញថ្លែងនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណបេសកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអំពាវនាវដល់បណ្ដាប្រទេសជំរុញកិច្ចសន្ទនាជាជាងការប្រឈមមុខដាក់គ្នា ការពិគ្រោះយោបល់ជាជាងការដាក់សម្ពាធគ្នា រួមគ្នាកសាង និងធានាសិទ្ធិមនុស្ស។ ចែករំលែកអំពីរាល់ការខិតខំប្រឹងប្រែងរបស់វៀតណាម លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានឲ្យដឹងថា តាមយន្តការពិនិត្យជាសកល តាមកាលកំណត់ (UPR) នោះ វៀតណាមបានព្រមទទួលអនុសាសន៍ចំនួន ២៤១/២៩១ លើគ្រប់វិស័យ ជាមួយបណ្ដាយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។

ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអះអាងថា ទោះបីជាវៀតណាមត្រូវទទួលរងដោយសារបម្រែបម្រួលអាកាសធាតុក៏ដោយ ប៉ុន្តែវៀតណាមជានិច្ចកាលខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយផលប៉ះពាល់។
ហេតុដូច្នេះហើយ ចាប់ពីឆ្នាំ២០១៤មក នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស វៀតណាមរួមជាមួយបង់ក្លាដែស និង ហ្វីលីពីន បានតាក់តែងសេចក្ដីសម្រេចស្ដីពីបម្រែបម្រួលអាកាសធាតុ និងសិទ្ធិមនុស្ស ដោយផ្ដោតសំខាន់លើកុមារ នារី និងជនពិការផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top