ព័ត៌មាន

វៀតណាមចូលរួមយ៉ាងសកម្មសប្តាហ៍វប្បធម៌ភាសាបារាំងនៅម៉ូសំប៊ិក


 ទិដ្ឋភាពនៃសប្តាហ៍វប្បធម៌ភាសាបារាំងនៅម៉ូសំប៊ិក រូបថត៖ vnanet.vn)
 

 ស្ថានទូតបានរួមសហការជាមួយបណ្ដាភោជនីយដ្ឋានវៀតណាមនៅរដ្ឋធានី Maputo ឧទ្ទេស​នាម​មុខ​ម្ហូប​ប្រពៃ​ណីជា​ច្រើនរ​បស់វៀតណាម រួមជាមួយផលិតផ​លតែវៀតណាម ហើយទ​ទួលបាន​ការនិយម​ចូលចិត្ត​ពីសំណាក់​ប្រជាជន​នៅទីនេះផង​ដែរ។​

ក្នុង​ក្របខ័ណ្ឌនៃសប្តាហ៍ភាសាបារាំងនៅម៉ូសំប៊ិកចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នោះ ស្ថាន​ទូត​វៀត​ណាម​ប្រចាំ​នៅម៉ូសំប៊ិក បានរៀបចំសកម្មភាពផ្សព្វផ្សាយជាច្រើននៅមជ្ឈម​ណ្ឌលវប្បធម៌​បារាំង - ម៉ូសំ​ប៊ិក​ រួមចំណែកជំរុញការងារឧ​ទ្ទេសនាម ឃោសនាអំពីវៀតណាម​ និងសហគមន៍​បណ្ដាប្រទេស​ប្រើប្រាស់​ភាសា​បារាំ​ង​ចំពោះប្រជាជននៅ​ម៉ូសំប៊ិក​។​

នៅក្នុង​មហោស្រពម្ហូបអាហារប្រពៃណី និងប្រគុំតន្ត្រីរបស់សហគមន៍បណ្ដាប្រទេសប្រើប្រាស់ភាសាបារាំងនៅ មជ្ឈមណ្ឌល​វប្បធម៌​វប្បធម៌បារាំង - ម៉ូសំប៊ិកនោះ ស្ថានទូតបានរួម​សហការ​ជាមួយ​បណ្ដាភោជ​នីយដ្ឋាន​វៀត​ណាម​នៅរដ្ឋធានី​ Maputo ឧទ្ទេសនាមមុខម្ហូបប្រពៃណីជាច្រើ​នរបស់វៀត​ណាម រួមជាមួយ​ផលិតផល​តែវៀត​ណាម​ ហើយទទួលបានការនិយមចូលចិត្តពី​សំណាក់ប្រជាជននៅ​ទីនេះផងដែរ។

មុននេះ ស្ថានទូតក៏បានចាក់ផ្សាយវណ្ណកម្មខ្សែភាពយន្តវៀតណាម ដែលទទួល​បានពាន​រង្វាន់​នានានៅ​ពេលថ្មីៗ​នេះផងដែ​រ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 


top