ព័ត៌មាន

វៀតណាមចូលរួមមហោស្រពល្បែងយោធាអន្តរជាតិឆ្នាំ២០១៨នៅរុស្ស៊ី


  ពិធីបើកមហោស្រពល្បែងយោធាអន្តរជាតិ២០១៨នៅរុស្ស៊ី

 នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០១៨ នៅរដ្ឋធានីម៉ូស្គូនៃសហព័ន្ធរុស្ស៊ី បានបើកមហោស្រព ល្បែង​យោធា​អន្តរជាតិ​លើក​ទី​៤ឆ្នាំ២​០១៨ (Army Games 2018) ដែលបាន រៀបចំឡើងដោយក្រសួង​ការពារជាតិ​រុស្ស៊ី។
 
ក្រុម​ប្រមាណ​១៨៩ក្រុមមកពី៣២ប្រទេស បានចូលរួមប្រកួតក្នុង២៨វិញ្ញាសារ ដែលចាប់ផ្ដើមពីថ្ងៃទី២៨ ខែកក្កដា ដល់​ថ្ងៃទី១១ ខែសីហា។
 
គណៈប្រតិភូជាន់​ខ្ពស់អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ឯក Phan Van Giang អគ្គសេនាធិការកងទ័ពប្រជាជន វៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស អញ្ជើញ​ចូល​រួម​​ព្រឹត្តិការណ៍ នេះ។ កងទ័ពប្រជាជនវៀតណាមបានបញ្ជូលក្រុមចំនួន៣ក្រុមដែល​ចូលរួមប្រកួត​ក្នុងវិញ្ញាសារ​បើក​បររថ​ក្រោះបាញ់​គោល​ដៅ ជំនួយពេទ្យទ័ព និងចង្រ្កាន​ចល័ត៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 


top