ព័ត៌មាន

វៀតណាមចូលរួមមហោស្រពតែនិងកាហ្វេនៅ អ.ស.ប.


  វៀតណាមចូលរួមមហោស្រពតែនិងកាហ្វេនៅ អ.ស.ប.

នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុង New York អាមេរិក មហោស្រព តែ​និង​កាហ្វេ​បាន​រៀបចំឡើង​ ដើម្បី​​ផ្សព្វផ្សាយ​​ផលិត​ផល​តែនិង​កាហ្វេ​លើពិភព​លោក​។ ប្រទេស​នាំចេញ​តែនិង​កាហ្វេជួរ​មុខ​ លើពិភព​លោក​ចំនួន​​ ១៥ ក្នុង​នោះមាន​វៀតណាម​ផង បានចូលរួមព្រឹត្តិការណ៍នេះ។ នៅទីនេះ ផលិតផលតែនិង​កាហ្វេសុទ្ធ​តែ​មាន​​តំលៃ ១ ​ដុល្លាអាមេរិក។ ប៉ុន្តែ អតិថិជនមិនបង់ប្រាក់ទេ ជាថ្នូរនឹ​នោះគឺ​ប័ណ្ឌ​ទិញ​ទំនិញ ​ដែល​មូល​និធិ​កុមារ​​របស់ អ.ស.ប.ប UNICEF លក់នៅ ទ្វារ។ ចំនួនប្រាក់ដែលទទួលបាន ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​សកម្មភាព​​​ជួយ​សង្គ្រោះ​កុមារ​នៅយ៉េម៉ែន​ ​ដែល​កំពុង​រងឥទ្ធិពល​ដោយគ្រោះ​ទុរ្ភិក្ស៕ 
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម


top