ព័ត៌មាន

វៀតណាមចូលរួមមហាសន្និបាតលើកទី១៤៣ នៃសហភាពអន្តរសភា

ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) និងអគ្គលេខាធិការអ.ស.ប បានផ្ញើសារវីដេអូស្វាគមន៍ IPU 143 ផងដែរ។

ទិដ្ឋភាពនៃការបើកសម័យប្រជុំនៃមហាសន្និបាតសហភាពសភាពិភពលោកលើកទី១៤៣ នៅទីក្រុងម៉ាឌ្រីដ (អេស្ប៉ាញ) (រូបថត៖ TTXVN)


នាយប់ថ្ងៃទី ២៦ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) នៅរដ្ឋធានីម៉ាឌ្រីដរបស់អេស្ប៉ាញ មហាសន្និបាតលើកទី ១៤៣ នៃសហភាពអន្តរសភា (IPU 143) ដោយសភាអេស្ប៉ាញទទួលរៀបចំបានបើកជាផ្លូវការ ដោយមានការចូលរួមដោយផ្ទាល់ពីព្រះមហាក្សត្រនៃប្រទេសអេស្ប៉ាញ Don Felipe VI, ប្រធានសភា Meritxell Batet និង ប្រធានព្រឹទ្ធសភា Ander Gil នៃប្រទេសអេស្ប៉ាញ; ប្រធាន IPU លោក Duarte Pacheco និងប្រតិភូជិត ១.៥០០ នាក់ មកពីសភាសមាជិកចំនួន ១២៣ សមាជិកសហការី ៨ នាក់, អ្នកសង្កេតការណ៍ ២០ នាក់ ក្នុងនោះមានប្រធានរដ្ឋសភាចំនួន ៣៩ រូប និងអនុប្រធានរដ្ឋសភាចំនួន ២៧ រូប។ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) និងអគ្គលេខាធិការអ.ស.ប បានផ្ញើសារវីដេអូស្វាគមន៍ IPU 143 ផងដែរ។

គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា លោក Vu Hai Ha បានចូលរួមពិធីបើកកិច្ចប្រជុំ។

នាថ្ងៃដដែល គណៈប្រតិភូវៀតណាមបានជួបសន្ទនាជាមួយលោក Guardians i Cambó អគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅទីក្រុង Barcelona ដើម្បីផ្លាស់ប្តូរនិងពិភាក្សាអំពីកាលានុវត្តភាពសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច វប្បធម៌ កីឡា ទេសចរណ៍ និងវិស័យផ្សេងទៀត ដែលប្រទេសទាំងពីរមានប្រៀបខ្លាំង។ គណៈប្រតិភូក៏បានទៅទស្សនាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន HIPRA Group របស់ប្រទេសអេស្ប៉ាញ ស្តាប់ថ្នាក់ដឹកនាំរបស់ក្រុម ណែនាំសកម្មភាពរបស់ក្រុមនិងវឌ្ឍនភាពក្នុងការស្រាវជ្រាវនិងការធ្វើតេស្តវ៉ាក់សាំងបង្ការកូវីដ ១៩។

ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ គណៈប្រតិភូរដ្ឋសភាវៀតណាមបានបន្តចូលរួមសកម្មភាពរបស់មហាសន្និបាតរួមមានក្រុមប្រឹក្សាប្រតិបត្តិ ថ្លែងមតិនៅសម័យប្រជុំពេញអង្គនៃមហាសន្និបាត និងចូលរួមខ្លឹមសារនៅបណ្តាគណៈកម្មាធិការអចិន្ត្រៃយ៍អំពី សន្តិភាពនិងសន្តិសុខអន្តរជាតិ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស បញ្ហាអង្គការសហប្រជាជាតិ វេទិកាសមាជិកសភាស្ត្រី សមាគមអគ្គលេខាធិការសភា (ASGP) និងនឹងមានជំនួបទ្វេភាគីមួយចំនួននៅខាងក្រៅផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top