ស្តង់របស់ Viettel នៅឯពិព័រណ៍ SAHA ២០២៦។ រូបថត៖ qdnd.vn
ពិព័រណ៍នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែឧសភា ដោយប្រមូលផ្តុំសហគ្រាសជាង ១.៧០០អង្គភាព មកពីប្រទេសចំនួន ១២០ ដោយឧទ្ទេសនាមផលិតផល និងដំណោះស្រាយបច្ចេកវិទ្យាការពារជាតិទំនើបជាង ៣០០ ដូចជា៖ ប្រព័ន្ធលើគោក (រថពាសដែក កាំភ្លើងធំ មនុស្សយន្តប្រយុទ្ធ បច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម)។ល។
ជាពិសេស នៅក្នុងការតាំងពិព័រណ៍នេះ អគ្គក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ Viettel High Tech /សារជីវកម្មឧស្សាហកម្ម - ទូរគមនាគមន៍ Viettel បានចូលរួមតាំងពិព័រណ៍ និងឧទ្ទេសនាមផលិតផលបច្ចេកវិទ្យាខ្ពស់ចំនួន ៧៣ នៅក្នុងវិស័យសំខាន់ៗចំនួន ៨ រួមមាន៖ រ៉ាដា សង្គ្រាមអេឡិចត្រូនិក យន្តហោះដ្រូន (UAV) អុបទិកអេឡិចត្រូនិច ទំនាក់ទំនងយោធា ប្រព័ន្ធបញ្ជានិងត្រួតពិនិត្យ និងបណ្តាញ 5G ឯកទេស។
ក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះ Viettel High Tech បានធ្វើការជាមួយដៃគូសំខាន់ៗនៅក្នុងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មការពារជាតិទួរគី ចាប់ពីស្ថាប័នស្រាវជ្រាវដូចជា TÜBİTAK ក្រុមហ៊ុនបច្ចេកវិទ្យាដូចជា SDT Space & Defence Technologies, Transvaro រហូតដល់សាជីវកម្មធំៗដូចជា STM និង Roketsan៕