ព័ត៌មាន

វៀតណាមចូលរួមផ្ដល់មតិក្នុងសម័យប្រជុំលើកទី៤ គណៈកម្មាធិការពិសេសរបស់អង្គការសហប្រជាជាតិ

គណៈប្រតិភូវៀតណាម រួមមានតំណាងក្រសួងការបរទេស ក្រសួងនគរ បាល ក្រសួងការពារជាតិ និងក្រសួងយុត្តិធម៌ ដឹកនាំដោយឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអូទ្រីស លោក Nguyen Trung Kien បានចូលរួមសម័យប្រជុំនេះ។
គណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំ។ (រូបថត៖ VOV)
នាថ្ងៃទី ១៨ មករា សម័យប្រជុំលើកទី ៤ គណៈកម្មាធិការពិសេសរបស់អង្គការ សហប្រជាជាតិ ទទួលបន្ទុកការកសាងអនុសញ្ញាអន្តរជាតិគ្រប់ជ្រុងជ្រោយស្ដីពីការ បង្ការប្រឆាំងនឹងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍សម្រាប់គោលដៅ ឧក្រិដ្ឋកម្ម បានបើកនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងវីយែន សាធារណរដ្ឋអូទ្រីស។ គណៈប្រតិភូវៀតណាម រួមមានតំណាងក្រសួងការបរទេស ក្រសួងនគរ បាល ក្រសួងការពារជាតិ និងក្រសួងយុត្តិធម៌ ដឹកនាំដោយឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអូទ្រីស លោក Nguyen Trung Kien បានចូលរួមសម័យប្រជុំនេះ។
ថ្លែងមតិក្នុងពិធីបើកសម័យប្រជុំ គណៈប្រតិភូវៀតណាមបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការពិសេស ក្នុងការ រៀបចំ និងកសាងសេចក្តីព្រាងដំបូងនៃអនុសញ្ញា ដើម្បីបម្រើដល់ដំណើរការពិភាក្សា។ គណៈប្រតិភូវៀតណាមចាត់ទុកថា សេចក្តីព្រាងដំបូងបានដាក់គ្រឹះដ៏រឹងមាំសម្រាប់ការ ចរចាបន្ទាប់ដោយមានគោលដៅបង្ហើយក្នុងពេលឆាប់ៗនូវខ្លឹមសារនៃសេចក្តីព្រាង អនុសញ្ញាសម្រាប់ដាក់ជូនមហាសន្និបាតដើម្បីផ្តល់សច្ចាប័ន។ នៅក្នុងសម័យប្រជុំនេះ គណៈប្រតិភូវៀតណាមក៏បានថ្លែងមតិលើខ្លឹមសារមួយចំនួនក្នុងសេចក្តីព្រាង ដូចជា វិសាលភាពនៃការអនុវត្ត បទល្មើសបច្ចេកវិទ្យាព័ត៌មាន ការលួចបន្លំ ដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងបញ្ហាការទទួលខុសត្រូវព្រហ្មទណ្ឌជាបុគ្គល៕

top