ព័ត៌មាន

វៀតណាមចូលរួមថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ៖ បន្តអះអាង​នូវកិត្យានុភាព​និងសមត្ថភាពរបស់កងពេទ្យវៀតណាម

កម្មាភិបាលនិងបុគ្គលិកនៃកងពេទ្យនឹងបំពេញល្អនូវភារកិច្ចដែលបានប្រគល់ជូន ព្រមទាំងបន្តសមិទ្ធិផលរបស់កងកម្លាំងពេទ្យយោធានិយាយដោយឡែកនិងកងពេទ្យកម្រិត ២ លេខ ២ និយាយរួម។


ពិធីជួនដំណើរកម្មាភិបាល បុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ ២ ដើម្បីទៅបំពេញភារកិច្ចថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ នៅស៊ូដង់ខាងត្បូង (ដំណាក់កាលទី ២) (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិធីជួនដំណើរកម្មាភិបាល បុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ ២ ដើម្បីទៅបំពេញភារកិច្ចថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ នៅស៊ូដង់ខាងត្បូង (ដំណាក់កាលទី ២) ។ អញ្ជើញទៅបំពេញបេសកម្មលើកនេះ មានកម្មាភិបាល គ្រូពេទ្រចំនួន ៣០ នាក់ មកពី កងពេទ្យកម្រិត ២ លេខ ២។

អញ្ជើញថ្លែងនៅទីនេះ ឧត្តមនាវីទោលោក Nguyen Trong Binh បានសម្ដែងក្ដីជឿជាក់ថា កម្មាភិបាលនិងបុគ្គលិកនៃកងពេទ្យនឹងបំពេញល្អនូវភារកិច្ចដែលបានប្រគល់ជូន ព្រមទាំងបន្តសមិទ្ធិផលរបស់កងកម្លាំងពេទ្យយោធានិយាយដោយឡែកនិងកងពេទ្យកម្រិត ២ លេខ ២ និយាយរួម។ ក្រៅពីភារកិច្ចជំនាញនោះ ក្រុមកម្មាភិបាល គ្រូពេទ្យ និងបុគ្គលឹកនៃកងពេទ្យគួរតែធានាសុវត្ថិភាពរួមចំណែកកសាងរូបភាព ឋានៈរបស់កងទ័ពវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top