ព័ត៌មាន

វៀតណាមចូលរួមកិច្ចប្រជុំលើកទី៦១ក្រុមប្រឹក្សាបណ្ដាប្រទេសសមាជិក WIPO

លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ក៏បានសង្កត់ធ្ងន់ដែរថា វៀតណាមមានគោលបំណងហើយជឿជាក់ថា WIPO នឹងបន្តសម្រេចបាននូវវឌ្ឍនភាពក្នុងការពង្រឹងប្រព័ន្ធគោលការណ៍កម្មសិទ្ធិបញ្ញាដើម្បីផល ប្រយោជន៍របស់ប្រទេសសមាជិកទាំងអស់ ក្នុងនោះមានសិទ្ធិអភិក្រមប្រកប ដោយសមភាពជាមួយតម្លៃសមរម្យចំពោះប្រភេទវ៉ាក់សាំងនិងឧបករណ៍ ឆ្លើយតបនឹងជម្ងឺ Covid-19 នានាផងដែរ។

លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ចូលរួមកិច្ចប្រជុំរបស់ WIPO។ (រូបថត៖ TTXVN)



នាថ្ងៃទី២១ កញ្ញា នៅទីស្នាក់ការអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) នៅទីក្រុងហ្សឺណែវប្រទេសស្វីស កិច្ចប្រជុំជាប្រចាំលើកទី៦១ ក្រុមប្រឹក្សាបណ្ដាប្រទេសសមាជិក WIPO បានប្រារព្ធធ្វើឡើងដោយមានការចូលរួមរបស់តំណាងចំនួន៧៥០នាក់មកពីប្រទេសសមាជិកទាំង១៣៥។ តាងនាមសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថ្លែងសុន្ទរកថានៅ កិច្ចប្រជុំនេះ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានក្រុម តំណាងអចិន្រ្តៃយ៍វៀតណាមអមអង្គការសហប្រជាជាតិអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងៗទៀតនៅទីក្រុងហ្សឺណែវបានអះអាងថា ក្នុងបរិបទនៃជម្ងឺរាតត្បាត Covid-19 ហើយជំរុញការស្ដារឡើងវិញក្រោយពីវិបត្តិនេះ ប្រទេសអាស៊ានទាំងអស់ផ្ដល់អាទិភាពដល់ការផ្ទេរប្ដូរទៅបច្ចេកវិទ្យាឌីជីថលនិងការផ្លាស់ប្ដូរថ្មីប្រកបដោយភាពច្នៃប្រឌិត។លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ក៏បានសង្កត់ធ្ងន់ដែរថា វៀត ណាមមានគោលបំណងហើយជឿជាក់ថា WIPO នឹងបន្តសម្រេចបាននូវ វឌ្ឍនភាពក្នុងការពង្រឹងប្រព័ន្ធគោលការណ៍កម្មសិទ្ធិបញ្ញាដើម្បីផល ប្រយោជន៍របស់ប្រទេសសមាជិកទាំងអស់ ក្នុងនោះមានសិទ្ធិអភិក្រមប្រកប ដោយសមភាពជាមួយតម្លៃសមរម្យចំពោះប្រភេទវ៉ាក់សាំងនិងឧបករណ៍ ឆ្លើយតបនឹងជម្ងឺ Covid-19 នានាផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top