ព័ត៌មាន

វៀតណាមចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីស្ថានភាពនៅកូសូវ៉ូ

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខអំពីស្ថានភាពនៅកូសូវ៉ូ។
 

នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ (ម៉ោងទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិ (អ.ស.ប) បានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូដើម្បីស្ដាប់របាយការណ៍និង ពិភាក្សាអំពីសកម្មភាពរបស់ស្ថានបេសកកម្មរដ្ឋបាលជាបណ្ដោះអាសន្នរបស់អ.ស.បប្រចាំកូសូវ៉ូ (UNMIK)។ ថ្លែងនៅកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអ.ស.ប បានស្វាគមន៍តួនាទីរបស់ UNMIK ជាពិសេសគឺក្នុងការជួយឧបត្ថម្ភសហគមន៍នៃប្រទេសសាមីឆ្លើយតបនឹងជម្ងឺរាតត្បាត កូវីដ ១៩ ប៉ុន្តែលោកក៏ចាត់ទុកផងដែរថា ការអនុវត្តកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ នៅតែមានកំហិតជាច្រើន។ លោកឯកអគ្គរដ្ឋទូតអំពាវនាវឲ្យភាគីពាក់ព័ន្ធនានា ស្វែងរកដំណោះស្រាយលើគ្រប់ជ្រុងជ្រោយ និងប្រកបដោយចីរភាព ដោយឈរលើ មូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអ.ស.ប និងសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សា សន្តិសុខអ.ស.ប ព្រមទាំងជំរុញកិច្ចសន្ទនា ដោះស្រាយភាពខុសប្លែកគ្នាដែលនៅសេស សល់ ផ្ដោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ ១៩ ធានាជីវភាពរស់នៅនិង ការអភិវឌ្ឍរបស់បណ្ដាសហគមន៍ប្រចាំមូលដ្ឋានផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top