ព័ត៌មាន

វៀតណាមចូលរួមកិច្ចប្រជុំមេបញ្ជាការការពារជាតិ EU


 ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមនិងនាយឧត្តមសេនីយ៍ Mikhail Kostarakos ប្រធានគណៈកម្មាធិការយោធាសហភាពអឺរ៉ុប (រូបថត៖ TTXVN)

ចាប់ពីថ្ងៃទី១៤ ដល់ទី​១៦ ខែឧសភា ​ឆ្នាំ​២០១៨ ឧត្តមសេនីយ៍ឯ​ក Nguyen Chi V​inh អនុរដ្ឋមន្រ្តី​ក្រសួង​ការពារ​ប្រទេស​វៀត​ណាម ​បានទៅបំពេញទស្សនកិច្ចការងារនៅ​ទីស្នាក់​ការ EU តាម​សេចក្ដី​អញ្ជើញ​របស់​នាយ​ឧត្តម​សេនីយ៍​ Mikhail Kostarakos ប្រធានគណៈក​ម្មាធិការយោធាសហភាពអឺរ៉ុ​ប។ 

ក្នុង​ក្របខ័ណ្ឌដំណើរទស្សនកិច្ចលើ​កនេះ លោក Nguyen C​hi Vinh បានចូល​រួម​ជាលើក​ដំបូង​ក្នុងកិច្ច​ប្រជុំមេ​បញ្ជាការ​ការពារ​ជាតិ​បណ្ដាប្រទេសសមា​ជិក EU ក្នុងនាមជាភ្ញៀវកិត្តិយស ​ហើយថ្លែង​បទ​សន្ទរកថា​ស្ដីពី​សកម្ម​ភាព​​​រក្សាសន្តិភាព​របស់​អ.ស.ប។
 
ក្នុង​បទសន្ទរកថារបស់ខ្លួន អ​នុរដ្ឋមន្រ្តីលោក Nguy​en Chi Vinh បានចែករំលែកថា ​ក្រោយរយៈពេលជិ​ត៤​ឆ្នាំ ចូល​រួមសកម្មភាព​រក្សាសន្តិភាពរបស់អ.​ស.បមក វៀតណាមបានបញ្ជូន​នាយទាហានចំនួន​២០​នាក់ ទៅកាន់​ក្រុម​បេសកកម្ម​ប្រចាំសាធារណៈរដ្ឋអា​ហ្វ្រិកកណ្ដាល​ (MINUSCA) និងស៊ូដង់ខាងត្បូង ​(UNMISS) ក្នុង​នោះ​មាន​នាយ​ទាហានជាស្រី​មួយនាក់។ នាពេល​ខាងមុខ វៀតណាម​នឹងបន្ត​បញ្ចូន​បន្ថែម​នាយទាហាន​ទៅចូល​រួម​សកម្ម​ភាព​នេះ ក្នុងនោះផ្ដល់អាទិភាពចំពោះនាយ​ទាហានជាស្រី​។ វៀតណាម​ក៏នឹងដាក់​ពង្រាយ​ប្រកបដោយ​ជោគជ័យ​នូវមន្ទីរ​ពេទ្យកម្រិត​ទី២នៅ Bentiu ស៊ូដង់ខាងត្បូង ដើ​ម្បីជំនួស​ឲ្យមន្ទីរពេទ្យ​កុលយុទ្ធ​កម្រិត​ទី២​ របស់ចក្រភពអង់គ្លេសក្នុង​ត្រីមាសទី២ឆ្នាំ២០១៨​ ផងដែរ។​
 
ដើម្បីរួមចំណែកបង្កើនទំ​នាក់ទំនងការពារជាតិរវាងវៀ​តណាមជាមួយ EU និងប្រទេស​ជាសមាជិកនីមួយៗ ពិសេ​សគឺ​ក្នុងវិស័យរក្សាសន្តិភាពរបស់អ​.ស.ប ឧត្តមសេនីយ៍ឯក Nguyen​ Chi Vinh បានសង្កត់ធ្ងន់​ថា វៀត​ណាម​និ​ង EU ចាំបាច់ត្រូវក្លាយទៅជាដៃគូ​ជាផ្លូវការលើវិស័យ​ការពា​រជាតិ តាម​រយៈការជំរុញ​ឲ្យចុះហត្ថលេខាលើ​សេចក្ដី​ថ្លែងការណ៍​ ស្ដីពីទស្សនៈវិ​ស័យរួមរវាងវៀតណាមនិ​ង ​EU លើវិស័យការ​ពារ​ជាតិ និង​អនុស្សរណៈ​យោគ​យល់​ ​ស្ដីពីកិច្ចស​ហប្រតិបតិ្តការទ្វេភា​គី។ ចំណែកឯក្នុងកិច្ចសហប្រ​តិបត្តិលើសកម្មភាពរ​ក្សាសន្តិ​ភាព គឺភាគី​ទាំង​ពីរ​ចាំ​បាច់ត្រូវ​បង្កើនផ្លាស់​ប្ដូរខាង​ជំនាញ ចែក​រំលែកបទពិសោធន៍ទៅវិញ​ទៅម​​ក សំដៅ​ជួ​យ​វៀត​​ណាម លើក​កំព​ស់​សមត្ថភាព ក៏ដូចជាបង្កើនកិច្ចសហការ​គ្នា រវាងនាយកដ្ឋានរក្សា​សន្តិភាព​វៀត​ណាម ជាមួយ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាលរក្សាសន្តិភាព​ នៃប្រទេសសមាជិកអ.ស.ប​នានាផង​ដែរ៕

 

តា​​ម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top