ព័ត៌មាន

វៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានបូក ៣ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅប្រទេសថៃ


 លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីការបរទេស និងជាប្រធាន SOM វៀតណាម
 

លោក​ Nguyen Quoc Dung បានចែក​រំលែក​ទស្សនៈ​របស់​ប្រទេស​នានា​នៅ​ក្នុង​កិច្ច​ប្រជុំ​ស្ដីពី​ស្ថាន​ភាព​នៅ​លើ​សមុទ្រ​ខាង​កើត ឧបទ្វីប​កូរ៉េ និងរដ្ឋរ៉ាឃីននៃប្រទេសមីយ៉ាន់ម៉ា។
 
បន្តស​កម្ម​ភាព​ក្នុងក្របខ័ណ្ឌកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់  (SOM) រវាងអាស៊ាននិងដៃគូនានានោះ នាថ្ងៃទី ៣០ ខែ​ឧសភា នៅ​ទីក្រុង​បាង​កក​ លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីការបរទេស និងជាប្រធាន SOM វៀត​ណាម​ បាន​ដឹកនាំគណៈប្រតិភូវៀតណាម អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ SOM បណ្ដាប្រទេស អាស៊ានបូកបី និង​បណ្ដា​ប្រទេស​​ដែល​ចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ។
 
អញ្ជើញថ្លែង​​នៅក្នុងកិច្ចប្រជុំទាំងនេះ លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តី​ការ​បរទេស​បាន​សង្កត់​ធ្ងន់​អំពី​សារៈ​​សំខាន់​ នៃបណ្ដា​យន្តការ​អាស៊ាន​ បូក ៣ និង EAS ក្នុងការជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ ការ​កសាង​​រចនា​សម្ព័ន្ធតំបន់បើកទូលាយ ប្រកបដោយ​តម្លៃភាព គ្របដណ្ដប់ ដែលផ្អែកលើក្រឹត្យក្រម រួមចំណែក​រក្សា​សន្តិភាព សន្តិសុខ ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍​នៅក្នុងតំបន់។ លោក អនុរដ្ឋមន្រ្តី បាន​លើក​សំណើរ បង្កើនកិច្ចសហប្រតិបត្តិការអំពីការតភ្ជាប់ កិច្ចសហប្រតិបត្តិការសមុទ្រ និងការ​បន្សាំ​នឹង​បដិវត្តន៍ ៤.០ ក្នុងក្របខ័ណ្ឌអាស៊ាន បូក ៣។ លើសពីនេះទៅទៀត លោក Nguyen Quoc Dung បាន​ចែក​រំលែក​ទស្សនៈ​របស់ប្រទេសនានានៅក្នុងកិច្ចប្រជុំស្ដីពីស្ថានភាពនៅលើសមុទ្រខាងកើត ឧបទ្វីប​កូរ៉េ និងរដ្ឋ​រ៉ាឃីន​នៃ​ប្រទេស​មីយ៉ាន់ម៉ា។ លើសពីនេះទៅទៀត លោក Nguyen Quoc Dung បាន​អះ​អា​ង​ឡើង​វិញ​នូវគោលជំហរ គោល​ការណ៍​របស់អាស៊ានស្ដីពីសមុទ្រខាងកើត ក៏ដូជាការប្ដេជ្ញា​ចិត្ត​របស់​វៀត​ណាម​ក្នុង​ការ​រួម​ជាមួយ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន និងចិន ខិតខំប្រឹងប្រែងកសាងក្រមប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (COC) ឲ្យមានសុពលភាព ប្រកបដោយប្រសិទ្ធភាព៕

 

តាម VOV5 - វិទ្យុសំឡេង​​វៀតណាម​


top