ព័ត៌មាន

វៀតណាមចូលរួមកិច្ចប្រជុំនៃក្រុមការងារទទួល​បន្ទុក​គំនិតផ្តួចផ្តើម​សមាហរណកម្មអាស៊ាន

នាថ្ងៃទី ១៥ ខែមិថុនា ឯកអគ្គរដ្ឋទូតលោក Nguyen Hai Bang ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចូលរួមកិច្ចប្រជុំលើកទី ៦៧ នៃក្រុមការងារទទួលបន្ទុកគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI) នៅទីស្នាក់ការកណ្តាលនៃលេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
  តំណាងអចិន្ត្រៃយ៍នៃបណ្តាប្រទេសអាស៊ានចូលរួមកិច្ចប្រជុំលើកទី៦៧ នៃក្រុមការងារ IAI។   

នៅក្នុងកិច្ចប្រជុំនេះ ក្រុមការងារ IAI ក៏បានអនុម័តលើគម្រោងថ្មីចំនួន ១០ ដោយនាំឲ្យបរិមាណគម្រោងសរុបត្រូវបានអនុម័តក្នុងក្របខ័ណ្ឌនៃផែនការអនុវត្តការងារ IAI ដំណាក់កាលទី ៤ (២០២១-២០២៥) ឡើងដល់ ៤៦ គម្រោង។

នៅក្នុងកិច្ចប្រជុំនេះដែរ ប្រទេសនានាបានវាយតម្លៃខ្ពស់ ចំពោះការអនុវត្តគម្រោង IAI ហើយបានពិភាក្សាអំពីវិធានការដោះស្រាយការជំពាក់ជំពិន និងលើកកម្ពស់ប្រសិទ្ធភាពគម្រោង ក្នុងក្របខ័ណ្ឌនៃផែនការអនុវត្តការងារ IAI ដំណាក់កាលទី ៤ (២០២១-២០២៥)។

ក្រុមការងារ IAI បានឯកភាពគ្នា បន្តជំរុញការអនុវត្តផែនការការងារ IAI ដំណាក់កាលទី ៤ នាពេលខាងមុខ ហើយទន្ទឹមនឹងនោះ ក៏មានគម្រោងរៀបចំកិច្ចប្រជុំលើកទី ៦៨ នៃក្រុមការងារ IAI និងកិច្ចប្រជុំពិគ្រោះយោបល់ភាពជាដៃគូរបស់ IAI លើកទី ១២ នៅខែកញ្ញា ឆ្នាំ ២០២២ផងដែរ៕

 


top