ព័ត៌មាន

វៀតណាមចូលរួមកិច្ចប្រជុំទីភ្នាក់ងារទេសចរណ៍ជាតិអាស៊ាន

កិច្ចប្រជុំបានផ្តោតលើការពិនិត្យរបាយការណ៍របស់គណៈកម្មាធិការសហ ប្រតិបត្តិការទេសចរណ៍អាស៊ានទាំង ៤ ព្រមទាំងពិនិត្យ អនុម័ត និងបង្ហើយឯកសារ មួយចំនួន។
ស្ពានមាសនៅក្នុងតំបន់ទេសចរណ៍ Ba Na Hills ទីក្រុងដាណាំង។ (រូបថត៖ TTXVN)

កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតំបន់រដ្ឋបាលពិសេស Yogyakarta ប្រទេសឥណ្ឌូ នេស៊ី គណៈប្រតិភូវៀតណាមដឹកនាំដោយអគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍ លោក Ha Van Sieu បានចូលរួមកិច្ចប្រជុំទីភ្នាក់ងារទេសចរណ៍ជាតិអាស៊ាន (NTO) លើកទី ៥៧ - កិច្ចប្រជុំដំបូងនៅក្នុងក្របខណ្ឌនៃវេទិកាទេសចរណ៍អាស៊ាន (ATF) ២០២៣។ កិច្ចប្រជុំបានផ្តោតលើការពិនិត្យរបាយការណ៍របស់គណៈកម្មាធិការសហ ប្រតិបត្តិការទេសចរណ៍អាស៊ានទាំង ៤ ព្រមទាំងពិនិត្យ អនុម័ត និងបង្ហើយឯកសារ មួយចំនួន។ នៅកិច្ចប្រជុំនេះ អគ្គនាយករង លោក Ha Van Sieu បានអះអាងថា វៀត ណាមនឹងរៀបចំសន្និសីទថ្នាក់តំបន់ស្តីពីទេសចរណ៍ពិធីបុណ្យនៅចុងឆ្នាំនេះ ព្រមទាំង បញ្ជាក់ថា វៀតណាមជានិច្ចកាលស្វាគមន៍សំណើរបស់បណ្តាប្រទេសសមាជិក អាស៊ាន ដើម្បីស្វែងយល់ ចែករំលែក និងធ្វើអាជីវកម្មនូវសក្តានុពល សហប្រតិបត្តិការ បន្ថែមទៀតលើវិស័យទេសចរណ៍ពិធីបុណ្យផងដែរ៕


top