ព័ត៌មាន

វៀតណាមចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនិងកិច្ចប្រជុំពេញអង្គ IPU 136


វៀតណាមចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនិងកិច្ចប្រជុំពេញអង្គ IPU 136
 

​នាថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ Bangabandhu រដ្ឋធានី Dhaka ប្រទេសបង់ក្លាដែសបានប្រព្រឹត្តទៅកិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិ​និង​កិច្ចប្រជុំពេញអង្គសហភាពអន្តរសភា​ (IPU) លើកទី ១៣៦ ដោយមានការ​ចូលរួម​របស់បណ្ដាសមាជិកសភាមកពីប្រទេសជាសមាជិកចំនួន១៣២។ 

គណៈ​ប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា ​លោកស្រីTong Thi Phong។ អង្គប្រជុំបានប្រមូលផុំពិភាក្សាទៅលើ​ការ​បើក​ទូលាយសមាជិក IPU ស្ដាប់របាយការណ៍ស្ដីអំពីសកម្មភាពរបស់ប្រធាននិង​អគ្គលេខាធិការ IPU របាយការណ៍ស្ដីអំពីលទ្ធផលនិងទិសដៅសកម្មភាពរបស់សន្និសីទកំ​ពូល​ សមាជិកា​សភា​នៅអារ៉ាប់រួមនាខែធ្នូឆ្នាំ២០១៦។ឮ
 
នៅខាងក្រៅកិច្ចប្រជុំនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានមានជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាស្រីលង្កា Karu Jayasuriya និងជួបសម្ដែងការគួរសមនាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ លោក Sheik Haisina ផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


top