ព័ត៌មាន

វៀតណាមចូលរួម វេទិកាសមាជិកសភាវ័យក្មេងមហាសន្និបាត​សហភាព​​អន្តរសភាពិភពលោកលើកទី ១៤២ តាមប្រព័ន្ធវីដេអូ

នាយប់ថ្ងៃទី ១៧ ខែឧសភា នៅវិមានរដ្ឋសភា សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាលោក Dinh Cong Sy អនុប្រធានអចិន្ត្រៃយ៍នៃក្រុមសមាជិកសភាវ័យក្មេងវៀតណាម នីតិកាលទី ១៤ បានអញ្ជើញចូលរួមវេទិកាសមាជិកសភាវ័យក្មេង មហាសន្និបាតសហភាពអន្តរសភា ពិភពលោកលើកទី ១៤២ (IPU)តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមរបស់ប្រទេសជិត ៣០។
 

សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាលោក Dinh Cong Sy អនុប្រធានអចិន្ត្រៃយ៍នៃក្រុមសមាជិកសភាវ័យក្មេងវៀតណាម នីតិកាលទី ១៤


អញ្ជើញថ្លែងនៅក្នុងវេទិកានេះ លោក Dinh Cong Sy បានឲ្យដឹងថា៖ ក្នុងនាមជាប្រទេសមួយដែលមានចំនួនប្រជាជនវ័យក្មេងនោះ វៀតណាមគោរព ហើយជំរុញ ការអភិវឌ្ឍរបស់យុវជន។ នៅឆ្នាំ ២០២០ រដ្ឋសភាវៀតណាមបានអនុម័តជាផ្លូវការលើច្បាប់ស្តីពីយុវជន (ធ្វើវិសោធនកម្ម) ដោយបានកំណត់អំពីសិទ្ធិ និង

ការទទួលខុសត្រូវរបស់យុវជន ព្រមទាំងគោលនយោបាយរបស់រដ្ឋនិងការគ្រប់គ្រងរបស់រដ្ឋអំពីយុវជន។ វៀតណាមជានិច្ចកាលលើកទឹកចិត្តដល់សមាជិកសភាវ័យក្មេងចូលរួមក្នុងសកម្មភាពរបស់រដ្ឋសភា។ ព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់នោះគឺនៅឆ្នាំ ២០១៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានចេញសេចក្តីសម្រេចចិត្តស្តីពីការបង្កើតក្រុមសមាជិកសភាវ័យក្មេង។ សមាជិកសភាវ័យក្មេងវៀតណាមបានចូលរួមពិភាក្សាអំពីបណ្ដាបញ្ហាក្នុងការតាក់តែងច្បាប់ផ្តល់ទស្សនៈរបស់យុវជន ក៏ដូចជាធ្វើការវិភាគឥទ្ធិពល គោលនយោបាយចំពោះយុវជនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top