ព័ត៌មាន

វៀតណាមចូលរួម Army Games 2018

Army Games គឺជាកម្មវិធីប្រកួតកីឡាយោធាអន្តរជាតិជាប្រចាំឆ្នាំ ដែលបំផុសឡើងដោយក្រសួងការពារជាតិ​រុស្ស៊ីនា ឆ្នាំ២០១៥។

 សកម្មភាពក្នុងការប្រកួត Army Games 2018

ចាប់ពីថ្ងៃទី ២៨ កក្កដា ដល់ដ្ងៃទី ១១ សីហា ឆ្នាំ២០១៨ មហោស្រពកីឡាយោធាអន្តរជាតិ (Army Games 2018) បាន​ប្រព្រឹត្តិទៅនៅប្រទេសចំនួន ៧ ដោយមានការចូលរួមរបស់ក្រុមកីឡាករចំនួន ២០៧ រួមមាននាយទាហាន និង​យុទ្ធជនចំនួន ៥ ពាន់នាក់  ប្រទេសចំនួន ៣៣ ក្នុងនោះមានវៀតណាម។

ក្រុមកីឡាករវៀតណាមរួមមានសមាជិកជានាយទាហាននិងយុទ្ធជនចំនួន ៥០ នាក់ នឹងចូលរួមប្រកួតលើវិញ្ញាសាចំនួន ៣។ ចូលរួមការប្រកួតនេះជាលើកដំបូង ក្រុមកីឡាកវៀតណាមងខិត្តខំប្រឹងប្រែងក្នុងការប្រកួតដើម្បី​បន្សល់ទុកនូវចំណាប់អារម្មណ៍ល្អជូនទស្សនិកជនរុស្ស៊ី និងអន្តរជាតិ។

Army Games គឺជាកម្មវិធីប្រកួតកីឡាយោធាអន្តរជាតិជាប្រចាំឆ្នាំដែលបំផុសឡើងដោយក្រសួងការពារជាតិ​រុស្ស៊ី​ នាឆ្នាំ២០១៥។ Army Games ប្រព្រឹត្តិទៅនៅប្រទេសចំនួន ៧ គឺ Azerbaijan  អាមេនី បេឡារុស អ៊ីរ៉ង់ កាហ្សាក់ស្ថាន  ចិន និងរុស្ស៊ី៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top