
វៀតណាមចូលរូមសន្និសីទ FAO លើកទី៣៣តំបន់អាស៊ី-ប៉ាស៊ីហ្វីក(tinnongnghiepvietnam.wordpress.com)
នាថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៦ សន្និសីទលើកទី៣៣ អង្គការស្បៀងអាហារ-កសិកម្ម អង្គការសហប្រជាជាតិ (FAO) តំបន់អាស៊ី-ប៉ាស៊ីហ្វីក ត្រូវបានបើកជាផ្លូវការ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ Putrajaya របស់ម៉ាឡេស៊ី ដើម្បីបង្កើនសន្តិសុខស្បៀងអាហារ ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ និងអភិវឌ្ឍន៍កសិកម្មនិរន្តរភាព។ អញ្ជើញចូលរួមសន្និសីទលើកនេះ មានបណ្ដារដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ និងដំណាងអ្នកជំនាញការរាប់រយនាក់ មកពីប្រទេសចំនួន៤៦។ គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រី ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Quoc Doanh ។
ក្នុងបទសន្ទរកថានៅសន្និសីទ អនុរដ្ឋមន្ត្រី ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Quoc Doanh បានអះអាងថា៖ ការអភិវឌ្ឍន៍កសិកម្ម ធានាសន្តិសុខស្បៀងអាហារ ជាគ្រឹះដ្ឋានសំខាន់ចំពោះសណ្ដាប់ធ្នាប់សង្គម និងនយោបាយ ជាគ្រឹះដ្ឋានសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច នៅប្រទេសនិមួយៗ។ វៀតណាមទទួលបានសន្តិសុខស្បៀងអាហារថ្នាក់ជាតិ។ វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ ជាមួយ FAO និងប្រទេសជាសមាជិកផ្សេងៗទៀត ដើម្បីធានាសន្តិសុខស្បៀងអាហារ និងទទួលបានគោលដៅ១និង២ នៃបណ្ដាគោលដៅអភិវឌ្ឍន៍ចីរភាព (SDG) ដោយការចូលរួមជាមួយ FAO និងដៃគូអភិវឌ្ឍន៍នានា និងចែករំលែកជាមួយប្រទេសផ្សេងៗ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម