ព័ត៌មាន

វៀតណាមចាំបាច់ត្រូវមានភាពម្ចាស់ការក្នុងការទប់ទល់នឹងខ្យល់ព្យុះ Molave

នាព្រឹកថ្ងៃទី ២៧ ខែតុលា នៅទីក្រុងហាណូយ ខុទ្ទកាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិម ទទួលបន្ទុកការបង្ការនិងទប់ទល់គ្រោះមហន្តរាយធម្មជាតិបានជួបប្រជុំគ្នាដើម្បីពិភាក្សារកដំណោះស្រាយក្នុងការទប់ទល់នឹងខ្យល់ព្យុះ Molave ដោយកំពុងបោកបក់ឆ្ពោះទៅបណ្តាខេត្តនៅភាគកណ្តាលវៀតណាម។

ទិដ្ឋភាពនៃកិច្ចប្រជុំនេះ (ប្រភព៖ qdnd)


កងកម្លាំងការពារព្រំដែនតាមឆ្នេរសមុទ្របានជូនដំណឹងអំពីការវិវត្តន៍នៃខ្យល់ព្យុះនេះដល់នាវាចំនួន ៤៥.០០០ គ្រឿង ដែលមានកម្មករចំនួន ២២៩.០០០ នាក់។ អាជ្ញាធរមូលដ្ឋាននៃបណ្តាខេត្តនានាចាប់ពីខេត្ត Thua Thien Hue ទៅដល់ខេត្ត Phu Yen បានចុះត្រួតពិនិត្យនិងរៀបចំផែនការជម្លៀសប្រជាជនប្រមាណ ១៤៧,០០០ គ្រួសារ ដែលមានចំនួនប្រជាជនជាង ៥៧១,០០០ នាក់បានមកដល់កន្លែងមានសុវត្ថិភាពផងដែរ។

ក្នុងកិច្ចប្រជុំនេះ អង្គប្រជុំទាំងអស់បានសង្កត់ធ្ងន់លើការអំពាវនាវឱ្យនាវាត្រូវចូលជម្រកក្នុងកន្លែងមានសុវត្ថិភាពឬចាកចេញពីតំបន់ដែលងាយរងគ្រោះថ្នាក់ជាពិសេសគឺយានយន្តចំនួន ១៩៤ គ្រឿង ដែលស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់។ទន្ទឹមនឹងនេះស្នើឱ្យបណ្តាតំបន់នានាត្រូវជម្លៀសប្រជាជនជាបន្ទាន់នៅតាមតំបន់ជាប់ឆ្នេរសមុទ្រ តំបន់ទំនាប ផ្ទះទន់ខ្សោយ និងតំបន់ដែលមានហានិភ័យនៃការបាក់ស្រុតដី ឲ្យទៅកាន់កន្លែងដែលមានសុវត្ថិភាពផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top