ព័ត៌មាន

វៀតណាមចាត់ទុកថារាល់ដំណោះស្រាយទាក់ទិនដល់ Jerusalem គប្បីប្រតិបត្តិតាមច្បាប់អន្តរជាតិ


 វៀតណាមចាត់ទុកថារាល់ដំណោះស្រាយទាក់ទិនដល់ Jerusalem គប្បីប្រតិបត្តិតាមច្បាប់អន្តរជាតិ 

នារសៀលថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ​ ក្រសួងការ​បរទេស វៀត​ណាម​បាន​រៀប​ចំសន្និសីទ​កាសែត​ប្រចាំខែ​។ ស្តីពីប្រតិកម្មរបស់វៀ​តណាម ចំពោះការដែលអាមេរិកបើកស្ថា​នទូត​ប្រចាំនៅ​ទីក្រុង Jerusalem និង​ភាព តានតឹង​ឡើងជ​ណ្តើរ​នៅតំបន់​នេះ អ្នកនាំពាក្យក្រសួង​ការ​បរទេស​វៀត​ណាម លោកស្រី ​Le Thi Thu Hang បាន​លើកច្បាស់​ថា៖
 
«វៀតណាមជានិច្ចកាលយកចិត្តទុក​ដាក់តាមដាន និងសម្តែងការព្រួយ​បារម្ភ ចំពោះ​សភាពការណ៍​ហឹង្សាដែល​កំពុង​ឡើង​ជណ្តើរ​នៅតំ​បន់ Gaza ដែលធ្វើ ឲ្យជនប៉ាឡេស្ទីន​ជាច្រើន​នាក់ត្រូវ​ស្លាប់និង​រងរបួសក្នុង​ប៉ុន្មាន​ថ្ងៃកន្លង​ទៅ។ វៀតណាមជាថ្មីម្តងទៀតអំពា​វនាវឲ្យភាគីទាក់ទិននានាអត់​ធ្មត់ ប្រឆាំងជំទា​ស់ការ ប្រើប្រាស់​អា​វុធ ​បញ្ឈប់ការឡើងជណ្តើរភាពតានតឹង ដោះស្រាយ​ជំលោះតាមរ យៈ​សន្តិវិធី ខំប្រឹង​ប្រែង​ស្វែងរក​ដំណោះស្រាយ​លើគ្រ​ប់​ជ្រុង​ជ្រោយ ​សមភាព ចីរភាព ធានាសុវ​ត្ថភាពរបស់​ប្រជាជននិង​ផលប្រយោជន៍​ត្រឹមត្រូវរបស់​ភាគីទា​ក់ ទិន​នានាក៏ដូចជាធានា​សន្តិភាពស្ថិរភាពក្នុងតំបន់​។ វៀតណាមចាត់ទុក​ថា៖ ​រាល់ ដំណោះស្រាយ​ពាក់ព័ន្ធដ​ល់ Jerusalem ត្រូវប្រតិបត្តិតាមច្បាប់អន្ត​រជាតិ។ គោល​ជំហរមុន​ក៏ដូចជា​ក្រោយ​របស់​វៀត​ណាម​គឺគាំទ្រ​ការ​តស៊ូ​យុត្តិធម៌​របស់​ ប្រជាជនប៉ាឡេស្ទីន គាំទ្រដំណោះស្រា​យរដ្ឋ ២ ក្នុង​នោះមាន​ការ​បង្កើត​រដ្ឋ ប៉ាឡេស្ទី​ន រួមរស់សន្តិភាពជាមួយអ៊ីស្រា​អែលដោ​យមាន​ខ្សែព្រំដែនមុនឆ្នាំ ១៩៦​៧ និងទីក្រុង J​erusalem ខាង​កើត​ជារដ្ឋ​ធានី​របស់​ប៉ាឡេស្ទីន។» ស្តីពីប្រតិកម្ម​របស់វៀតណាម ចំពោះការ​ដកខ្លួន​ចេញពីកិច្ច​ព្រមព្រៀង​នុយក្លេ​អ៊ែរអ៊ីរ៉ង់ របស់​អាមេរិក លោក​ស្រី Le Thi Thu Hang បានឲ្យដឹ​ងថា​៖
 
«វៀតណាម​ជានិច្ចកាលគាំទ្រការសន្ទនា​ដើម្បីស្វែងរកឲ្យបានដំណោះ ស្រាយស​ន្តិភាពសំរាប់ការខ្វែ​ងគំនិត​។ យើងខ្ញុំមាន​គោលបំណងថា៖ ​ភាគីទាក់ ទិននានា​ដែលចូលរួម​ផែនការ​ធ្វើសកម្មភាព​រួមលើគ្រប់​ជ្រុងជ្រោយ​គប្បីបន្ត​ការ ចរចាសំ​ដៅរកឃើញនូវដំណោះស្រាយចរីភាពយូ​រអង្វែងសំរាប់តំប​ន់និង ពិភពលោក៕ »​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top