ព័ត៌មាន

វៀតណាមគ្រោងនឹងទទួលស្វាគមន៍ពលរដ្ឋទី ១០០ លាននៅខែមេសា ឆ្នាំ ២០២៣

គិតត្រឹមម៉ោង 0:00 ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២ ចំនួនប្រជាជនវៀតណាមបានកើនឡើងដល់ ៩៩,២ លាននាក់។
ការថែទាំទារកទើបនឹងកើត នៅមន្ទីរពេទ្យសម្ភពមជ្ឈឺម។ រូបភាព៖ ដួង ង៉ុក/VNA

អគ្គនាយដ្ឋានស្ថិតិ (ក្រសួងផែនការ និងវិនិយោគ) បានឲ្យដឹងថា អង្គភាពកំពុងរៀបចំសម្រាប់ព្រឹត្តិការណ៍ដែលវៀតណាមទទួលស្វាគមន៍ពលរដ្ឋទី ១០០ លាន។ យោងតាមស្ថាប័ននេះ ក្នុងបរិបទនៃការប្រកួតប្រជែងសេដ្ឋកិច្ចពិភពលោក ប្រទេសទាំងអស់ចាត់ទុកធនធានមនុស្សជាឧបករណ៍សំខាន់បំផុតដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ជាតិ ការដែលវៀតណាមបានទទួលស្វាគមន៍ពលរដ្ឋទី ១០០ លានត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏មានមោទនភាព។ ដោយមានប្រជាជនចំនួន ១០០ លាននាក់ បូករួមទាំងគោលនយោបាយលើកទឹកចិត្តដល់ការវិនិយោគនិងការអភិវឌ្ឍសមស្រប បរិយាកាសនយោបាយស្ថិរភាព និងវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណជាតិ វៀតណាមនឹងក្លាយទៅជាប្រទេសដ៏គួរអោយចាប់អារម្មណ៍មួយក្នុងក្រសែភ្នែករបស់មិត្តភក្តិអន្តរជាតិ។

យោងតាមតួរលេខរបស់អគ្គនាយកដ្ឋានស្ថិតិបានឲ្យដឹងថា គិតត្រឹមម៉ោង 0:00 ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២ ចំនួនប្រជាជនវៀតណាមបានកើនឡើងដល់ ៩៩,២ លាននាក់។ ជាមួយនឹងអត្រាកំណើនប្រជាជនជាមធ្យមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គេព្យាករណ៍ថានៅពាក់កណ្តាលខែមេសា វៀតណាមនឹងក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១៥ នៅលើពិភពលោក ហើយជាប្រទេស ១ ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំង ៣ ដែលមានប្រជាជនចំនួន ១០០ លាននាក់ផងដែរ៕


top