វៀតណាមគោរពរទំនាក់ទំនងមិត្តភាពជាមួយអ៊ុយក្រែន
នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty បានទទួលជួបសន្ទនាជានួយក្រុមសមាជិសភាមិត្ត ភាពអ៊ុយក្រែន - វៀណាម ដឹកនាំដោយប្រធាន លោកស្រី Yurynets Okasna Vasylyvna ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ២៣ ដល់ទី ២៨ មេសា ឆ្នាំ ២០១៨។ អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty បានស្នើថា៖ រដ្ឋាភសាសមាជិកសភានៃប្រទេសទាំងពីរបន្តរក្សានិងបង្កើនសហ ការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសភាពហុភាគីដែលប្រទេសទាំងពីរជាសមាជិក។ រីឯខ្លួនវិញ លោកស្រី Yurynets Okasna Vasylyvna បានជឿជាក់ថា៖ ដំណើរទស្សនកិច្ចនឹងរឹតបន្តឹងទំនាក់ទំនង រវាងក្រុមសមាជិកសភាមិត្តភាព តាមរយៈនោះ រួមចំណែកបង្កើនថែមទៀតទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការ រវាងស្ថាប័ននិតិបញ្ញត្តិនៃប្រទេសទាំងពីរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម