ព័ត៌មាន

វៀតណាមគោរពតួនាទីរបស់សម្តេចប៉ាប Francis

នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នារសៀលថ្ងៃទី២៤ ខែមេសា នៅទីក្រុងហាណូយ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang។ (រូបថត៖ TTXVN)

យោងតាមអ្នកនាំពាក្យ បន្ទាប់ពីទទួលបានដំណឹងអំពីមរណភាពរបស់សម្តេចប៉ាប Francis ប្រធានរដ្ឋវៀតណាមលោក លឿង គឿង នាយករដ្ឋមន្រ្តីវៀតណាមលោក ហ្វាម មិញជីញ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសលោក ប៊ុយ ថាញ់ស៊ើន បានផ្ញើសាររំលែកទុក្ខដល់បុរីវ៉ាទីកង់។

“យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយបុរីវ៉ាទីកង់ សហគមន៍កាតូលិកទូទាំងពិភពលោក និងសមាគមសាសនាកាតូលិកវៀតណាមទាំងក្នុងប្រទេស និងក្រៅប្រទេស។ វៀតណាមគោរពតួនាទីរបស់សម្តេចប៉ាប Francis ក្នុងការជំរុញទំនាក់ទំនងរវាងវៀតណាម និងបុរីវ៉ាទីកង់ ក៏ដូចជាក្នុងការណែនាំ អនុសាសន៍ និងការលើកទឹកចិត្តដល់អ្នកមុខអ្នកការ បូជាចារ្យ និងជនរួមជាតិកាន់សាសនាកាតូលិកវៀតណាម ដើម្បីរួមដំណើរជាមួយប្រជាជាតិ រួមចំណែកក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសវៀតណាម”៕


top