ព័ត៌មាន

វៀតណាមគោរពកិច្ចសន្ទនា ការផ្លាស់ប្តូរ និងការផ្តល់ប្រឹក្សា​គោលនយោបាយ​ស្តីពីសេដ្ឋកិច្ចជាមួយបណ្ដាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវជួរមុខនៅលើ ពិភលោក

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមគោរពការបង្កើនកិច្ចសន្ទនា ការផ្លាស់ប្តូរ និងការផ្ដល់ប្រឹក្សាគោលនយោបាយស្តីពីសេដ្ឋកិច្ចអភិវឌ្ឍន៍ជាមួយបណ្ដាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវជូរមុខនៅលើពិភពលោក។
  លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ទទួលជួបលោក Thomas Vallely នាយកកម្មវិធីវៀតណាមនៅសកលវិទ្យាល័យ Harvard និងក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ Fulbright វៀតណាម (រូបថត៖ Duong Giang/VNA)  

នារសៀលថ្ងៃទី១៨ ខែមីនា នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយលោក Thomas Vallely នាយកកម្មវិធីវៀតណាមនៅសកលវិទ្យាល័យ Harvard និងក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ Fulbright វៀតណាម លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់លោក Thomas Vallely ក្នុងការបង្កើតសាកលវិទ្យាល័យ Fulbright វៀតណាម ហើយបានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមនឹងបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់សាកលវិទ្យាល័យ Fulbright ដើម្បីក្លាយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់វៀតណាម។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមគោរពការបង្កើនកិច្ចសន្ទនា ការផ្លាស់ប្តូរ និងការផ្ដល់ប្រឹក្សា គោលនយោបាយស្តីពីសេដ្ឋកិច្ចអភិវឌ្ឍន៍ជាមួយបណ្ដាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវជូរមុខនៅលើពិភពលោក។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសំណើររបស់ លោក Thomas Vallely អំពីការដែលសាកលវិទ្យាល័យ Harvard និងសាកលវិទ្យាល័យ Fulbright សម្របសម្រួលជាមួយស្ថាប័នរដ្ឋាភិបាលវៀតណាមសិក្សាស្រាវជ្រាវ និងរៀបចំកម្មវិធីភាពជាអ្នកដឹកនាំគ្រប់គ្រងជាន់ខ្ពស់វៀតណាម (VELP) ដើម្បីផ្លាស់ប្តូរ សន្ទនាលើបញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅវៀតណាម។

ជាការឆ្លើយតប លោក Thomas Vallely បានឲ្យដឹងថា សាកលវិទ្យាល័យ Harvard និងសាកលវិទ្យាល័យ Fulbright មានគោលបំណងបន្តរួមចំណែកជំរុញការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់វៀតណាម។ លោកបានអះអាងថា លោកនឹងគាំទ្រយ៉ាងសកម្ម និងជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តដំណោះស្រាយឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជំរុញកំណើនបៃតង។ លោកមានគោលបំណងថាវៀតណាមក្លាយទៅជាគំរូនៅលើពិភពលោក និងបំផុសគំនិតដល់ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតលើវិស័យនេះផងដែរ៕


top