ព័ត៌មាន

វៀតណាមគឺជាយុថ្កាឈានមុខគេសម្រាប់សេដ្ឋកិច្ចអឺរ៉ុបនៅអាស៊ី

ការវាយតម្លៃនេះត្រូវបានធ្វើឡើងដោយលោក Bruno Jaspaert ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំវៀតណាម (EuroCham) ក្នុងឱកាសរំលឹកខួបលើកទី ៦​ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ចាប់តាំងពីការចូលជាធរមាន (១ សីហា ២០២០ - ១ សីហា ២០២៦)។

រូបថត៖ VNP

តម្លៃពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងសហភាពអឺរ៉ុបចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត (ខែមករា ឆ្នាំ ១៩៩៥ ដល់ខែមិថុនា ឆ្នាំ ២០២៦) បានលើសពី ៩០០ ពាន់លានដុល្លារអាមេរិក​។ ក្នុងនោះ មាន ៤២,៦% ស្មើនឹង ៣៨៣,៨ ពាន់លានដុល្លារអាមេរិក ត្រូវបានបង្កើត​ឡើងចាប់តាំងពីការអនុវត្ត EVFTAមក​។ យោងតាមលោក Bruno Jaspaert កិច្ចព្រមព្រៀងនេះក៏លើកកម្ពស់ការវិនិយោគ និងសកម្មភាពអាជីវកម្មរបស់សហគ្រាសអឺរ៉ុបនៅវៀតណាមផងដែរ។ សន្ទស្សន៍ទំនុកចិត្តអាជីវកម្ម (BCI) របស់ EuroCham សម្រាប់ត្រីមាសទីពីរបង្ហាញថា ៥៥​% នៃអាជីវកម្មដែលយត្រូវ​បានស្ទង់មតិ​ចាត់ទុកវៀតណាមជាមជ្ឈមណ្ឌលអាជីវកម្មស្នូល ឬជា​ទីតាំងកំណើនដ៏សំខាន់។ កិច្ចព្រមព្រៀងនេះក៏បានបង្កើត​រូបរាងនៃលំហូរពាណិជ្ជកម្ម ជំរុញទំនុកចិត្តអាជីវកម្ម និងនាំវៀតណាម​​ឱ្យ​ក្លាយ​ជាយុថ្កាសេដ្ឋកិច្ចឈានមុខគេរបស់អឺរ៉ុបនៅអាស៊ី។

EVFTA កំពុងឆ្ពោះទៅរកការសម្រេច​ផែនទីបង្ហាញ​ផ្លូវ​សម្រាប់ធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងលើកលែងពន្ធ ៩៩% លើទំនិញនាំចេញរបស់វៀតណាម​ជាផ្លូវការ​​។ ក្នុងនោះ វៀតណាមនឹងបញ្ចប់ដំណើរការកាត់បន្ថយពន្ធលើទំនិញរបស់ EU នៅឆ្នាំ ២០៣០។ អនុប្រធាន EuroCham លោក Jean-Jacques Bouflet បាន​ចាត់ទុកថា ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងភាគីទាំងពីរនៅតែមាន​ធំធេងណាស់។ លោកបានលើកទឹកចិត្តឱ្យវៀតណាមបង្កើនការនាំចូលដំណោះស្រាយបច្ចេកវិទ្យាខ្ពស់ពីអឺរ៉ុប ដើម្បីធ្វើទំនើបកម្មឧស្សាហកម្ម ម្ចាស់ការលើខ្សែច្រវាក់តម្លៃផលិតកម្ម និងរក្សាតុល្យភាព​ពាណិជ្ជកម្មទ្វេភាគី៕​​


top